ព័ត៌មានអន្ដរជាតិ
នាយកដ្ឋានវេជ្ជសាស្ត្រថៃ ចេញការព្រមានមួយតឹងរ៉ឹង ចំពោះអ្នកប្រើប្រាស់សារធាតុញៀន ៣ ប្រភេទ ក្នុងវិបត្តិរាតត្បាត
វិទ្យាស្ថានជាតិព្យាបាលនិងបន្សាបជាតិញៀន Borommaratchonnani បានចេញការព្រមានមួយថា ការផឹកស្រា ជក់បារី និងសារធាតុញៀនគ្រប់ប្រភេទ មិនជួយបំបាត់ភាពតានតឹងទេ។ ប្រយ័ត្នបញ្ហាទាំងនេះអាចនាំទុក្ខ ដូច្នេះចៀសវាងពីគ្រឿងញៀន និងសារធាតុទាំងអស់ ហើយរស់នៅក្នុងជីវិតធម្មតាវិញ។
វេជ្ជបណ្ឌិតManas Potaporn MD អគ្គនាយករងនៃនាយកដ្ឋានវេជ្ជសាស្ត្របាននិយាយថា បច្ចុប្បន្ននេះ ប្រទេសថៃកំពុងតែមានការផ្ទុះឡើងនៃកូវីដ មានករណីថ្មីជាង ១០០០ ករណីក្នុងមួយថ្ងៃត្រូវបានរកឃើញ ដោយមានអ្នកជំងឺរាប់ពាន់នាក់ មានជំងឺរលាកសួតគួរព្រួយបារម្ភមកពីទូទាំងប្រទេស។
នាយកដ្ឋានវេជ្ជសាស្ត្របានព្រមានថា គ្រោះថ្នាក់ ៣ ធំៗ ដែលសង្គមកំពុងព្រួយបារម្ភមានដូចជា៖
១ ការយកសារធាតុញៀនចូលក្នុងខ្លួន ដើម្បីគេចពីបញ្ហាកូវីដ វាមិនត្រឹមប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គមទេនេះ ក៏ធ្វើឲ្យបាត់បង់ការងារនិងប្រាក់ចំណូល។ បញ្ហាខ្លះឈានទៅរកការរំលោភបំពានថែមទៀត។ ផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាពអ្នកញៀនដូចជា៖ បំផ្លាញខួរក្បាលនិងប្រព័ន្ធក្នុងខ្លួន ចុកពោះ ត្រចៀកថ្លង់ អាកប្បកិរិយាប្រែជាភ័យស្លន់ស្លោ អារម្មណ៍ឡើងចុះ ភ័យខ្លាចមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ជាពិសេសគឺការ ការប្រើប្រាស់គ្រឿងញៀនវាចាំបាច់ ត្រូវស្ថិតនៅកន្លែងបិទជិតយូរ។ តាមរយៈការចែករំលែកឧបករណ៍ វាបង្កើនហានិភ័យនៃការរីករាលដាលកូវីដយ៉ាងឆាប់រហ័ស។
២ មនុស្សដែលផឹកសុរាជាប្រចាំ នឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ងាយឆ្លងរោគ។ ប្រការសំខាន់ វានឹងធ្វើឲ្យឲ្យអ្នកផឹកបាត់បង់ស្មារតី ខ្វះការថែទាំខ្លួនឯង។
៣ អ្នកពូកែជក់បារីពី ៣ ទៅ៥ ដង បើធៀបនឹងអ្នកមិនជក់បារី ហើយប្រសិនបើពួកគេឆ្លងជំងឺកូវីដ ពួកគេអាចនឹងធ្ងន់ធ្ងរជាងអ្នកមិនជក់បារី ១៤ ដង។
ជីវិតគួរតែមានសភាពថ្មី រស់នៅដោយសុខសប្បាយ ដោយការពាក់ម៉ាសបិទមុខ និងលាងដៃជាមួយសាប៊ូឬជែល បាញ់អាល់កុលឲ្យបានញឹកញាប់។ ជៀសវាងការនៅជាក្រុម ឬនៅកន្លែងដែលមានមនុស្សច្រើនកុះករ ហើយត្រូវចងចាំថា ការជ្រៀតជ្រែកជាមួយសារធាតុគ្រប់ប្រភេទ មិនអាចធ្វើឲ្យស្ត្រេសរលត់បានឡើយ។
ផ្ទុយពីការធ្វើឲ្យញៀននឹងអ្វីមួយ វាមិនត្រឹមបង្កដល់ខ្លួនឯងទេ តែក្រុមគ្រួសារក៏ទទួលរងនូវបញ្ហាផ្សេងទៀត មិនថាជាបញ្ហាសុខភាព ឬបញ្ហាហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាគ្រួសារទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស