ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា ទ័ពជើងទឹករុស្ស៊ីអាចធ្វើការវាយប្រហារដែលមិនអាចទប់ស្កាត់បាន ប្រសិនបើចាំបាច់
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករុស្ស៊ី អាចរកឃើញសត្រូវណាមួយ និងចាប់ផ្តើមធ្វើការវាយប្រហារដែលមិនអាចទប់ស្កាត់បាន ប្រសិនបើចាំបាច់ ។

ថ្លែងនៅក្នុងពិធីព្យុហយាត្រានាទិវាកងទ័ពជើងទឹកនៅទីក្រុង St Petersburg លោក ពូទីន បាននិយាយថា “យើងមានសមត្ថភាពក្នុងការរកឃើញសត្រូវនៅលើទឹក ក្រោមទឹក លើអាកាស ហើយបើចាំបាច់ទាមទារឲ្យធ្វើការវាយប្រហារ ដែលមិនអាចទប់ស្កាត់បាន” ។
សម្ដីរបស់លោក ពូទីន ធ្វើតាមឧប្បត្តិហេតុមួយនៅសមុទ្រខ្មៅកាលពីខែមិថុនា នៅពេលដែលប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ព្រមាន និងទម្លាក់គ្រាប់បែកនៅលើផ្លូវនាវាចម្បាំងអង់គ្លេស ដើម្បីដេញចេញពីសមុទ្រគ្រីមៀ ។

ទន្ទឹមនោះលោក ពូទីន បាននិយាយកាលពីខែមុនថា ប្រទេសរុស្ស៊ីអាចនឹងពន្លិចនាវាចម្បាំង HMS Defender របស់អង់គ្លេស ដែលខ្លួនបានចោទប្រកាន់ថា បានចូលក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់ ហើយបាននិយាយថា សហរដ្ឋអាមេរិកបានដើរតួនាទីក្នុងការបង្កហេតុនេះ ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានបញ្ចូលតំបន់គ្រីមៀពីអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤ ប៉ុន្តែប្រទេសអង់គ្លេស និងពិភពលោកភាគច្រើនទទួលស្គាល់ឧបទ្វីបសមុទ្រខ្មៅ ជាផ្នែកមួយរបស់អ៊ុយក្រែន មិនមែនជារបស់រុស្ស៊ីនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


