ព័ត៌មានអន្ដរជាតិ
កម្លាំងអាមេរិកចាប់ដកចេញ ជនស៊ីវិលអាហ្វហ្គានីស្ថានស្លាប់កាន់តែច្រើន
តួលេខជនស៊ីវិលត្រូវបានសម្លាប់ និងរបួសកាន់តែច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថានពីការប្រឈមមុខផ្ទុះអាវុធដាក់គ្នាគិតចាប់ពីថ្ងៃទី១ ខែឧសភា នៅពេលកម្លាំងទ័ពអន្តរជាតិចាប់ផ្តើមដកចេញ ហើយពួកតាលីបង់ចាប់ផ្តើមវាយលុកកាន់តែខ្លាំង។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា រហូតដល់ពេលនេះ តួលេខស្លាប់ច្រើនកើតមាននៅសមរភូមិប្រយុទ្ធក្នុងតំបន់ជនបទ។ របាយការណ៍ការការពារជនស៊ីវិលក្នុងជម្លោះប្រដាល់អាវុធនិយាយថា ប្រសិនបើជម្លោះត្រូវបានផ្ទុះឡើងនៅទីក្រុង ឬទីប្រជុំដែលមានមនុស្សច្រើន ផលវិបាកកាន់តែអាក្រក់។
អាហ្វហ្គានីស្ថានបានធ្លាក់ទៅក្នុងវិបត្តិបះបោរចាប់តាំងពីពួកគេបានចាប់ផ្តើមការវាយលុកកាលពីពីរខែមុន ស្របពេលនឹងកាលបរិច្ឆេទកំណត់នៃការដកកម្លាំងទ័ពរបស់សហរដ្ឋអាមេរិក និងកម្លាំងសម្ព័ន្ធមិត្តផ្សេងទៀត។ របាយការណ៍អង្គការសហប្រជាជាតិគណនាទូទាំងប្រទេសនៃជនស៊ីវិលដែលទទួលរងផលប៉ះពាល់ពីការប្រយុទ្ធគ្នា។

របាយការណ៍បានកត់សំគាល់ថា កម្រិតនៃការស្លាប់ជិតជាប់កំណត់ត្រាក្នុងពេល៦ខែដំបូងឆ្នាំនេះ ជាមួយក្រុមបះបោរដែលទទួលខុសត្រូវសម្រាប់ជាងពាក់កណ្តាលនៃការស្លាប់ និងរបួស។ របាយការណ៍និយាយថា ការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរខែចាប់តាំងពីថ្ងៃទី១ ខែឧសភាដែលបានក្លាយជាកង្វល់ដ៏ធ្ងន់ធ្ងរ។
ក្នុងរយៈពេលនេះ ជនស៊ីវិល៧៨៣នាក់ត្រូវបានសម្លាប់ និង១៦០៩នាក់របួស ដែលស្ទើរតែស្មើនឹងចំនួនកាលពី៤ខែដំបូងក្នុងឆ្នាំនេះ ហើយតួលេខខ្ពស់បំផុតគឺនៅខែឧសភា និងមិថុនា ចាប់តាំងពីអង្គការសហប្រជាជាតិចាប់ផ្តើមកត់ត្រាក្នុងឆ្នាំ២០០៩។ ពួកគេក៏ទំនងជាអាក្រក់បំផុតដែរ ចាប់តាំងពីតាលីបង់ត្រូវបានផ្តួលរំលំអំណាចកាលពីឆ្នាំ២០០១។
លោក Deborah Lyons តំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថានបាននិយាយ ៖«ខ្ញុំសូមអង្វរដល់មេដឹកនាំតាលីបង់ និងអាហ្វហ្គានីស្ថានឲ្យយកចិត្តទុកដាក់លើផ្លូវនៃការប៉ះទង្គិចគ្នា ហើយការប៉ះទង្គិចបានធ្វើឲ្យមហន្តរាយដល់ជនស៊ីវិល»។

លោកថា ៖«របាយការណ៍បង្ហាញពីការព្រមានយ៉ាងច្បាស់ក្រឡែតថា ចំនួនជនស៊ីវិលអាហ្វហ្គានីស្ថានមិនធ្លាប់មានពីមុនបានត្រូវបានវិនាសនៅឆ្នាំនេះ ប្រសិនបើហិង្សាកំពុងកើនឡើងមិនឈប់ទេនោះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


