ព័ត៌មានអន្ដរជាតិ
CDC ណែនាំឲ្យពាក់ម៉ាស់វិញ ខណៈ Delta កំពុងរាលដាល
ប្រជាជនអាមេរិក ដែលរស់នៅក្នុងតំបន់ផ្ទុះការឆ្លងកូវីដថ្មីៗ ត្រូវបានណែនាំឲ្យពាក់ម៉ាស់វិញ នៅក្នុងកន្លែងបិទជិត បើទោះបីជាពួកគេចាក់វ៉ាក់សាំងពេញលេញហើយក៏ដោយ។
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានធ្វើការប្រកាសនេះ កាលពីថ្ងៃអង្គារ ដោយលើកឡើងពីការរីករាលដាលនៃ វីរុសបំប្លែងខ្លួន Delta ដែលឆ្លងខ្លាំង។
ស្របពេលជាមួយគ្នានោះ សាកលវិទ្យាល័យ Johns Hopkins បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន ៨៩,៤១៨ ករណីកាលពីថ្ងៃចន្ទ។
ម៉ាស់ គឺជាប្រធានបទដ៏ចម្រូងចម្រាសមួយនៅសហរដ្ឋអាមេរិក ហើយជាប្រធានបទនយោបាយចាប់តាំងពី រោគរាតត្បាតផ្ទុះឡើង។
ការណែនាំថ្មីនេះ បាននិយាយថា នៅក្នុងទីតាំងសាធារណៈដែលបិទជិត មនុស្សគ្រប់គ្នាគួរតែពាក់ម៉ាស់ ដើម្បីការពារការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ការណែនាំនេះក៏រួមបញ្ចូលទាំងសិស្សនិស្សិត និងបុគ្គលិកនៅសាលារៀនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទីបំផុត អាមេរិក អនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងរួច មិនចាំបាច់ពាក់ម៉ាស ពេលចេញក្រៅ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


