ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនឥណ្ឌា Delta រាលដាលកាន់តែងាយស្រួលដូចជំងឺអុតស្វាយ
ដោយដកស្រង់ឯកសារផ្ទៃក្នុងពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) កាសែត The Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” កំពុងរាលដាលកាន់តែងាយស្រួលដូចជំងឺអុតស្វាយ ខណៈដែលមនុស្សចាក់វ៉ាក់សាំងពេញ ២ ដូសក៏ចម្លងវីរុសនេះបានផងដែរ ។
យោងតាមឯកសារនេះបានឲ្យដឹងថា ការចម្លងនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” គឺស្ទើរតែខ្ពស់ដូចជំងឺអុតស្វាយ ដោយជាមធ្យមមនុស្សម្នាក់អាចចម្លងដល់មនុស្ស ៨ ឬ ៩ នាក់ផ្សេងទៀត ។

ឯកសារនោះបន្ថែមទៀតថា មនុស្សដែលទទួលការចាក់វ៉ាក់សាំងពេញ ២ ដូសអាចចម្លងវីរុសទៅមនុស្សដែលមិនបានចាក់វ៉ាក់សាំង ដោយគ្រាន់តែអ្នកចាក់វ៉ាក់សាំងផ្តមានការការពារច្រើនប្រឆាំងនឹងវីរុសឆ្លងនេះ ។
ទន្ទឹមនោះ CDC បានអំពាវនាវជាសកលឲ្យប្រជាជនពាក់ម៉ាស និងចាក់វ៉ាក់សាំង ព្រោះវាជាឧបករណ៍ដ៏ល្អបំផុតប្រឆាំងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងងើបឡើងវិញ លើករណីឆ្លងជំងឺកូវីដ ១៩ ដោយក្នុងនោះវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” មានចំនួនជាង ៨០ ភាគរយនៃករណីឆ្លងថ្មីគិតត្រឹមថ្ងៃទី ២០ ខែកក្កដា ។
គួរបញ្ជាក់ថា មនុស្សពេញវ័យប្រហែល ៧០ ភាគរយ ឬ ១៧៨ លាននាក់នៅអាមេរិក បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងហោចណាស់មួយដូស និង ៦០ ភាគរយ ឬ ១៥៥ លាននាក់ បានចាក់វ៉ាក់សាំងពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ វីរុសបំប្លែងខ្លួនឥណ្ឌា Delta កំពុងរាលដាលពាសពេញទ្វីបអាហ្វ្រិក ខណៈការចាក់វ៉ាក់សាំងនៅតែទាប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


