ព័ត៌មានអន្ដរជាតិ
ប្រទេសអ្នកមានមួយនេះក៏យកវ៉ាក់សាំងចិនចាក់ដល់កុមារដែរ ក្រោយល្បីមានប្រសិទ្ធភាពខ្លាំងក្លា
បើតាមរដ្ឋាភិបាលអារ៉ាប់រួមបាននិយាយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃចន្ទថា ប្រទេសអារ៉ាប់រួមនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinopharm របស់ចិន ដល់កុមារអាយុពី ៣ ទៅ ១៧ ឆ្នាំ ។
ទន្ទឹមនោះ ក្រសួងសុខាភិបាលអារ៉ាប់រួមបានប្រកាសថា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីការសាកល្បងព្យាបាល និងការវាយតម្លៃទ្រង់ទ្រាយធំ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ខណៈអាជ្ញាធរបាននិយាយនៅក្នុងខែមិថុនាថា ការសាកល្បងនេះនឹងត្រួតពិនិត្យភាពស៊ាំរបស់កុមារ ៩០០ នាក់ ។

កន្លងមក រដ្ឋឈូងសមុទ្រអារ៉ាប់ ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក បានចាក់វ៉ាក់សាំង Pfizer-BioNTech សម្រាប់កុមារអាយុពី ១២ ទៅ ១៥ ឆ្នាំរួចទៅហើយ ។
ប្រទេសនេះក៏បានដឹកនាំការសាកល្បងព្យាបាលដំណាក់កាលទី ៣ នៃវ៉ាក់សាំង Sinopharm របស់ប្រទេសចិនផងដែរ ហើយបានចាប់ផ្តើមផលិតវាក្រោមការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Sinopharm និងក្រុមហ៊ុនបច្ចេកវិទ្យា Group 42 ដែលមានមូលដ្ឋាននៅទីក្រុង Abu Dhabi ។

ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ៧៨.៩៥ ភាគរយនៃប្រជាជនអារ៉ាប់រួម ពោលប្រហែល ៩ លាននាក់ បានទទួលការចាក់វ៉ាក់សាំង ១ ដូស ខណៈ ៧០.៥៧ ភាគរយ បានចាក់វ៉ាក់សាំងពេញ ២ ដូស ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអារ៉ាប់រួម បានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជិត ៦៩ ម៉ឺនករណី និងមានអ្នកស្លាប់ជិត ២ ពាន់នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


