ព័ត៌មានអន្ដរជាតិ
ដំណឹងថ្មី! ប្រទេសអាស៊ីមួយអះអាងថា វ៉ាក់សាំងចិន Sinopharm មានប្រសិទ្ធភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួនឥណ្ឌា
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យឈានមុខគេមួយ នៅក្នុងប្រទេសស្រីលង្កាគឺសាកលវិទ្យាល័យ Sri Jayewardenepura បានរកឃើញថា វ៉ាក់សាំងចិន Sinopharm មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលកំពុងគ្របដណ្ដប់នៅទូទាំងពិភពលោក ។

សាកលវិទ្យាល័យបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “វ៉ាក់សាំង Sinopharm ត្រូវបានគេរកឃើញថាមានប្រសិទ្ធិភាពណាស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។ ការឆ្លើយតបនៃអង់ទីគ័រចំពោះវីរុសបំប្លែងខ្លួន Delta និងការបន្សាបអង់ទីគ័រ គឺមានលក្ខណៈប្រហាក់ប្រហែលនឹងកម្រិតដែលបានឃើញ បន្ទាប់ពីការឆ្លងវីរុសនេះ” ។
យោងតាមការសិក្សាស្រាវជ្រាវនោះបានឲ្យដឹងថា ៩៥ ភាគរយនៃអ្នកដែលបានទទួលវ៉ាក់សាំង Sinopharm ចំនួន ២ ដូសបានបង្កើតអង់ទីគ័រដែលស្រដៀងគ្នានឹងមនុស្សដែលមានជំងឺកូវីដ ១៩ ។

ការសិក្សាបានបង្ហាញទៀតថា វ៉ាក់សាំង Sinopharm ចំនួន ២ ដូសបានបង្កើតការផលិតអង់ទីគ័របន្សាំក្នុងចំនួន ៨១.២៥ ភាគរយនៃអ្នកទទួលការចាក់ ហើយកម្រិតនៃអង់ទីគ័រទាំងនេះគឺ ប្រហាក់ប្រហែលនឹងអ្វីដែលនឹងកើតឡើង ក្រោយជាសះស្បើយពីការឆ្លងជំងឺកូវីដ ១៩ ។
គួរបញ្ជាក់ថា វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅទូទាំងពិភពលោក ដោយអង្គការសុខភាពពិភលលោក (WHO) នៅខែឧសភាឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ មិនធម្មតា! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព យកឈ្នះវីរុសបំប្លែងខ្លួនជាង ១០ ប្រភេទ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


