ព័ត៌មានអន្ដរជាតិ
វៀតណាម គ្រោងប្រើប្រាស់ថ្នាំចាក់មួយប្រភេទ សម្រាប់ព្យាបាល កូវីដ
ប្រទេសវៀតណាម កំពុងពិចារណាលើការអនុម័ត ឲ្យប្រើប្រាស់ថ្នាំចាក់ប្រឆាំងវីរុសឈ្មោះ Remdesivir សម្រាប់ព្យាបាលជំងឺកូវីដ-១៩។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Truong Son បាននិយាយថា ក្រសួងកំពុងពិចារណាបន្ថែមថ្នាំ Remdesivir ទៅក្នុងផែនការព្យាបាលកូវីដ ដោយនិយាយថា ថ្នាំនេះត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) និងប្រទេសជាច្រើនរួចមកហើយ។ លោកបន្ថែមថា វៀតណាមក៏កំពុងប្រើថ្នាំ Remdesivir ដើម្បីព្យាបាលអ្នកជំងឺកូវីដ នៅតាមមណ្ឌលសុខភាពមួយចំនួនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Son បានសង្កត់ធ្ងន់ថា ការសម្រេចថាតើត្រូវប្រើថ្នាំនេះសម្រាប់អ្នកជំងឺឬក៏អត់នោះ គឺអាស្រ័យលើគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ដូច្នេះពលរដ្ឋមិនគួរទិញវាសម្រាប់ប្រើនៅផ្ទះទេ។
ក្រុមហ៊ុន Vingroup បានស្នើបរិច្ចាគថ្នាំ Remdesivir ចំនួន៥០ម៉ឺនដប ដល់ក្រសួងសុខាភិបាលនៅខែនេះ។

លោក Vu Tuan Cuong ប្រធានរដ្ឋបាលថ្នាំពេទ្យវៀតណាម បាននិយាយកាលពីថ្ងៃចន្ទថា ការស្រាវជ្រាវកំពុងធ្វើឡើងលើការណែនាំថ្នាំនេះ ទៅក្នុងផែនការព្យាបាលដើម្បីកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា Remdesivir គឺជាថ្នាំប្រឆាំងមេរោគ ដែលបង្កើតឡើងដោយក្រុមហ៊ុនជីវសាស្រ្តអាមេរិកឈ្មោះ Gilead Sciences។ វាត្រូវបានអនុម័តសម្រាប់ការព្យាបាលកូវីដនៅក្នុងប្រទេសនិងដែនដីប្រហែល៥០ ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុននិងឥណ្ឌាជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ធ្ងន់ធ្ងរ! ត្រឹមមួយថ្ងៃ ថៃ រកឃើញអ្នកឆ្លងកូវីដលើស ២ម៉ឺនករណីជាលើកដំបូង និងស្លាប់ច្រើនបំផុតជិត ២០០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


