ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរ! ត្រឹមមួយថ្ងៃ ថៃ រកឃើញអ្នកឆ្លងកូវីដលើស ២ម៉ឺនករណីជាលើកដំបូង និងស្លាប់ច្រើនបំផុតជិត ២០០នាក់
ក្រសួងសុខាភិបាល បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនខ្ពស់បំផុតបំបែកកំណត់ត្រាថ្មី១៨៨នាក់ និងឆ្លងថ្មីច្រើនបំផុត ២០,២០០ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ២០,០១៣ករណីជាប្រជាជនទូទៅនិង ១៨៧ ករណីជាអ្នកទោសក្នុងពន្ធនាគារ។
ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន ១៧,៩៧៥នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៦៤៣,៥២២នាក់ ក្នុងនោះមាន ៤២៨,៣៨០នាក់បានជាសះស្បើយ។
ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៦៧២,៣៨៥ករណី ក្នុងនោះមាន ៤៥៥,៨០៦នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ៥,៤០៩នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៥,៥០៣នាក់។
គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃការឆ្លងកូវីដប្រចាំថ្ងៃ ខ្ពស់បំផុតរបស់ថៃ គឺចំនួន ១៨,៩១២ករណី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយនៅថ្ងៃនោះ ថៃ ក៏មានអ្នកស្លាប់ក្នុងកម្រិតកំណត់ត្រាផងដែរ ពោលគឺមាន ១៧៨នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃមានជនឱកាស និយម លក់ថ្នាំប្រមាត់មនុស្សព្យាបាលកូវីដក្លែងក្លាយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


