ព័ត៌មានអន្ដរជាតិ
ចិន រកឃើញ អ្នកឆ្លងកូវីដក្នុងសហគមន៍ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីខែមករា ខណៈ Delta កំពុងវាយលុក
នៅថ្ងៃពុធទី ០៤ ខែសីហានេះ ប្រទេសចិនបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ -១៩ ក្នុងសហគមន៍ច្រើនបំផុតចាប់តាំងពីខែមករាមក ខណៈទីក្រុងមួយចំនួន បានបង្កើនការរឹតត្បិត កាត់បន្ថយជើងហោះហើរនិងបង្កើនការធ្វើតេស្ត ដើម្បីទប់ទល់នឹងវីរុសបំប្លែងខ្លួន Delta។

ចាប់តាំងពីចុងខែកក្កដាមក វីរុសឆ្លងខ្លាំង Delta ត្រូវបានគេរកឃើញនៅក្នុងទីក្រុងចិនជាច្រើន រាប់បញ្ចូលទាំងរដ្ឋធានីប៉េកាំងនិងទីក្រុងអ៊ូហាន ដែលជាកន្លែងមេរោគកូវីដ ផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៩ ផងដែរ។
ប្រទេសចិន បានរាយការណ៍ពីការឆ្លង កូវីដក្នុងសហគមន៍ចំនួន ៧១ ករណីកាលពីថ្ងៃទី ៣ ខែសីហា ដែលនេះជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី ៣០ ខែមករាមក ខណៈចំនួននៃការឆ្លងបានកើនឡើង ៥ ថ្ងៃជាប់ៗគ្នា គិតចាប់តាំងពីថ្ងៃទី ៣០ ខែកក្កដាមក។
ទីក្រុងភាគច្រើន មិនទាន់ដាក់ចេញនូវការបិទខ្ទប់តឹងរ៉ឹងទេ ប៉ុន្តែទីក្រុងមួយចំនួនបានដាក់កម្រិតលើចលនាខ្លះ។
ទីក្រុង Nanjing និង Yangzhou នៅខេត្ត Jiangsu ភាគខាងកើត ដែលជាកន្លែងករណីភាគច្រើននៅក្នុងប្រទេសចិនត្រូវបានគេរាយការណ៍ចាប់តាំងពីថ្ងៃទី២០ខែកក្កដាមក បានផ្អាកជើងហោះហើរក្នុងស្រុក រថយន្តក្រុងដឹកអ្នកដំណើរចម្ងាយឆ្ងាយ តាក់ស៊ីនិងសេវាកម្មធ្វើដំណើរនានាចេញនិងចូលទីក្រុង។

ចំណែកទីក្រុង Zhengzhou និង Jingzhou បានបិទខ្ទប់សង្កាត់មួយចំនួន និងដាក់កំហិតលើការដឹកជញ្ជូនសាធារណៈ នៅក្នុងតំបន់ដែលចាត់ទុកថាមានហានិភ័យខ្ពស់។
គិតត្រឹមថ្ងៃអង្គារទី០៣ខែសីហា ប្រទេសចិន បានកត់ត្រាការឆ្លងកូវីដសរុប ៩៣,២៨៩ករណី ខណៈចំនួនអ្នកស្លាប់មិនប្រែប្រួលទេ ពោលគឺនៅតែមានចំនួន ៤,៦៣៦នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ធ្ងន់ធ្ងរហើយ វីរុសបំប្លែងខ្លួនឥណ្ឌា Delta អុកឡុកដល់ទីក្រុងអ៊ូហាន ហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


