ព័ត៌មានអន្ដរជាតិ
ស្ត្រីកូឡុំប៊ី ២នាក់លាក់គ្រឿងញៀន ១,០០០ដូសក្នុងប្រដាប់ភេទ ត្រូវប៉ូលិសចាប់បាន បន្ទាប់ពីឃើញ ដើរចម្លែក
ស្ត្រីជនជាតិកូឡុំប៊ីពីរនាក់ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធកូកាអ៊ីន លាក់នៅក្នុងប្រដាប់ភេទ បន្ទាប់ពីពួកគេ ត្រូវបានប៉ូលិសប្រទះឃើញដើរខុសប្លែកពីធម្មតា។

អ្នកទាំងពីរ ត្រូវចាប់បាននៅអាកាសយានដ្ឋានអន្តរជាតិ Rafael Nunez ក្នុងទីក្រុង Cartagena ខណៈពេលព្យាយាមឡើងយន្តហោះទៅកាន់កោះ San Andres។
ប៉ូលិសនិយាយថា ពួកគេមានថ្នាំញៀនកូកាអ៊ីនចំនួន ១,០០០ ដូសនិងថ្នាំ Benzodiazepines ចំនួន៦០គ្រាប់ ដែលរុំនៅក្នុងកញ្ចប់ស្រោបជ័រ ហើយដាក់ចូលទៅក្នុងប្រដាប់ភេទរបស់ពួកគេ។

ប៉ូលិសបន្តថា ស្ត្រីទាំងពីរ មានអារម្មណ៍ភិតភ័យ ហើយធ្វើចលនាចម្លែក ដែលនាំឲ្យពួកគេត្រូវចាប់ខ្លួនបានត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលឡើងយន្តហោះ។

អ្នកនាំពាក្យរបស់ប៉ូលិសក្រុង Cartagena បានឲ្យដឹងថា “អង្គភាព បានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើវ៉ាលិសរបស់អ្នកដំណើរ ដែលឡើងជិះយន្តហោះក្នុងស្រុក និងថ្នាំគ្រវី Rivotril ចំនួន ៦០ បន្ទះក៏ត្រូវបានរកឃើញនៅក្នុងនោះផងដែរ”។

យោងតាមប្រភពពីសមត្ថកិច្ច, ស្ត្រីទាំងពីរនាក់ ត្រូវបានគេនាំទៅប៉ុស្តិ៍ប៉ូលិសភ្លាមៗ ហើយពួកគេបានស្ម័គ្រចិត្តដកកញ្ចប់ចេញពីប្រដាប់ភេទរបស់ពួកគេ។
ប៉ូលិសបានបន្ថែមថា អ្នកជំនាញប្រឆាំងគ្រឿងញៀន ត្រូវបានកោះហៅដើម្បីធ្វើតេស្តរកសារធាតុញៀន ហើយពួកគេពិតជាបានបង្ហាញថា វាជាសារធាតុខុសច្បាប់ពិតមែន។

ស្ត្រីទាំងពីរនាក់ ប្រឈមមុខនឹងការចោទប្រកាន់ពីបទផលិតគ្រឿងញៀន និងជួញដូរគ្រឿងញៀនខណៈការស៊ើបអង្កេតកំពុងបន្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


