Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនជន​ជាតិមីយ៉ាន់ម៉ា​២ នាក់ពីបទគ្រោងធ្វើ​ឃាត​ទូត​មីយ៉ាន់ម៉ានៅ UN

បានផុស

នៅ

ជន​ជាតិ​​មីយ៉ាន់ម៉ា​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ពី​បទ​ប៉ុន​ប៉ង​ធ្វើឃាត ឬ​ធ្វើ​ឲ្យ​របួស​ធ្ងន់​ធ្ងរ​លើ​​ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​។

ការិយាល័យ​មេ​ធាវី​សហរដ្ឋ​អាមេរិក​នៅ​ទី​ក្រុង​ញូវយ៉កបាន​និយាយ​ថា បុរស​ឈ្មោះ Phyo Hein Htut និង​ឈ្មោះ Ye Hein Zaw បាន​រៀប​ផែន​ការ​ជួល​មនុស្ស​ឲ្យ​វាយ​ប្រហារ​លោក​ Kyaw Moe Tun ​ដើម្បី​ឲ្យ​ចុះ​ចេញ​ពី​តំណែង។

លោក Kyaw Moe Tun ឯកអគ្គរដ្ឋ​ទូត​របស់មីយ៉ាន់ម៉ា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មេ​ដឹក​នាំ​យោធា​របស់​មីយ៉ាន់ម៉ា​ដែល​បាន​ដណ្តើម​អំណាចកាន់​កាប់​អំណាច​ដោយ​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។

លោក Kyaw Moe Tun ឯកអគ្គរដ្ឋ​ទូត​របស់មីយ៉ាន់ម៉ា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​មក យោធាមីយ៉ាន់ម៉ា​បានបណ្តេញ​គាត់​ចេញពី​តួនាទី​នេះ​ ប៉ុន្តែ​​លោក​​នៅ​តែ​បន្ត​តំណាង​ឲ្យ​រដ្ឋាភិបាល​ស៊ីវិលរបស់​ប្រទេស​នៅ​​អង្គការ​សហ​ប្រជា​ជាតិ​ដដែល។

មនុស្ស​រាប់​រាយ​នាក់​មាន​ទាំង​ក្មេង​ផង​ត្រូវ​បាន​សម្លាប់​តាម​រយៈ​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​តវ៉ា​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​កើត​ឡើង។

មេ​ដឹក​នាំ​ជាប់​ឆ្នោត​លោក​ស្រី អ៊ុងសាន ស៊ូជី និង​សមាជិក​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ (NLD) ជា​ច្រើន​ត្រូវ​បាន​ចាប់​ខ្លួន និង​កំពុង​ជាប់​ឃុំឃាំង។

មេ​ធាវី​សហរដ្ឋ​អាមេរិក​លោក Audrey Strauss បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​​កាល​ពី​ថ្ងៃ​សុក្រ​ថា ៖« Phyo Hein Htut និង Ye Hein Zaw បាន​រៀប​ចំ​គម្រោង​ធ្វើ​ឲ្យ​របួស​ធ្ងន់ ឬ​ធ្វើ​ឃាត​ឯកអគ្គរដ្ឋ​ទូត​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​ផែន​ការ​វាយ​ប្រហារ​មួយលើ​មន្ត្រី​បរទេស​ម្នាក់​ដែលនឹង​ប្រព្រឹត្ត​នៅ​លើ​ដី​អាមេរិក»។

«យើង​សូម​កោត​សរសើរ​ចំពោះ​ការ​ងារមិន​គិត​ការនឿយ​ហត់​របស់​​​ដៃ​គូផ្នែក​ច្បាប់​របស់​យើង​​​គ្រប់​កម្រិត​នៃ​រដ្ឋាភិបាល​ដើម្បី​ធានា​សុវត្ថិភាព​នៃ​ទូត និង​មន្ត្រី​​របស់​បហរទេស»។

កាល​ពី​ដើម​ឆ្នាំ បុរសឈ្មោះ Zaw អាយុ​២៨​ឆ្នាំ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ផ្តល់​ប្រាក់​៤០០០​ដុល្លារ​អាមេរិក​ទៅ​បុរស​ឈ្មោះ Htut អាយុ​២០​ឆ្នាំ​សម្រាប់​តម្លៃ​ធ្វើ​សកម្មភាព​វាយ​ប្រហារ។ អ្នក​រៀប​គម្រោង​អាក្រក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ត្រូវ​គេ​រំពឹង​ថា នឹង​ឡើង​តុលាការនៅ​ទី​ក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​សុក្រក្រោយ៕

ប្រែ​សម្រួល៖ វីរបុត្រ​
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម