Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ផ្ទុះវីរុសកូវីដបំប្លែងខ្លួនមួយទៀត ជាប្រភេទមេរោគមិនខ្លាចវ៉ាក់សាំង

បានផុស

នៅ

ក្រុមមន្រ្តីបាននិយាយថា មានភ័ស្តុតាងដំបូងថា វ៉ាក់សាំងកូវីដ មិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលកំពុងផ្ទុះឡើងនៅចក្រភពអង់គ្លេសនោះទេ ខណៈពេលនេះ មាន៣៧ ករណីហើយ ត្រូវបានរកឃើញ។

ករណីនៃវីរុសបំប្លែងខ្លួនដែលគេឲ្យឈ្មោះថា VUI-21JUL-01 ឬ B.1.621 ត្រូវបានរកឃើញនៅទូទាំងតំបន់អង់គ្លេសចំនួន ៦ ប៉ុន្តែភាគច្រើននៅទីក្រុងឡុងដ៍។ នេះបើយោងតាមការឲ្យដឹងពីសេវាសុខភាពសាធារណៈអង់គ្លេស (PHE)។

វាត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា ហើយក្រុមមន្រ្តីនៅទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក នាពេលថ្មីៗបាននិយាយថា វីរុសនេះគ្របដណ្តប់ប្រហែល ១០ ភាគរយនៃករណីទាំងអស់នៅទីនោះ។

ក្រុមមន្រ្តីនៅមិនទាន់ដឹងច្បាស់នៅឡើយទេ អំពីវីរុសបំប្លែងខ្លួននេះ ឬប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវា ប៉ុន្តែមិនទាន់មានភ័ស្តុតាងណាមួយបង្ហាញថា វាអាចចម្លងសាហាវជាងវីរុស Delta ឡើយ។

បន្ទាប់ពីការវាយតម្លៃអំពីហានិភ័យ, PHE និយាយថា “មានភ័ស្តុតាងមន្ទីរពិសោធន៍បឋម បង្ហាញថា ការចាក់វ៉ាក់សាំងនិងការឆ្លងពីមុន អាចមានប្រសិទ្ធភាពតិចក្នុងការទប់ស្កាត់ការឆ្លងវីរុស VUI-21JUL-01 នេះ។

B.1.621 ត្រូវបានកំណត់ថាជា វីរុសបំប្លែងខ្លួនស្ថិតក្រោមការស៊ើបអង្កេត (VUI) នៅថ្ងៃទី ២១ ខែកក្កដា បន្ទាប់ពីមេរោគនេះ បានរីករាលដាលដល់ប្រទេសជាច្រើន និងលេចចេញនូវកំឡាយសរសៃប្រូតេអ៊ីនដែលគួរឲ្យព្រួយបារម្ភរួមមាន E484K, N501Y និង K417N៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ វីរុសបំប្លែងខ្លួនមិនខ្លាចវ៉ាក់សាំង ២ប្រភេទឆ្លងខ្លាំងជាង Delta កំពុងវាយលុកពិភពលោកជាបណ្តើរៗហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម