ព័ត៌មានអន្ដរជាតិ
អ្នកធ្លាប់វះកាត់ប្តូសរីរាង្គ ដុះអង់ទីគ័រការពារបានខ្ពស់ ក្រោយចាក់វ៉ាក់សាំងដូសទី៣
ការសិក្សាមួយនៅសហរដ្ឋអាមេរិកបង្ហាញលទ្ធផលថា ការបន្ថែមវ៉ាក់សាំងបង្ការកូវីដ-១៩ មួយដូសទៀតឱ្យអ្នកធ្លាប់ទទួលការប្តូរសរីរាង្គមួយចំនួនអាចបង្កើនការការពារទ្វេរដង។

ត្បិតថាមនុស្សទូទៅកំពុងទទួលបានការការពារយ៉ាងប្រសើរក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ក៏ដោយ ក៏មនុស្សរាប់លាននាក់ដែលធ្លាប់វះកាត់ប្តូរសរីរាង្គ អ្នកជំងឺមហារីក ឬអ្នកជំងឺរ៉ាំរ៉ៃផ្សេងៗទៀតនៅតែស្ថិតក្នុងភាពមិនច្បាស់អំពីកម្រិតប្រសិទ្ធការពារប៉ុនណានៅឡើយ។

ការសិក្សាមួយធ្វើឡើងដោយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Johns Hopkins បានតាមដានអ្នកជំងឺប្តូរសរីរាង្គចំនួន ៣០ នាក់ ដោយគេបានរកឃើញថា អ្នកជំងឺ ២៤ នាក់ហាក់មិនមានការការពារច្រើនទេបន្ទាប់ពីចាក់វ៉ាក់សាំងលើកទី ២រួច ប៉ុន្តែពួកគេ ៨ នាក់អាចបង្កើតអង់ទីគ័រប្រឆាំងវីរុសកាន់តែខ្លាំង ក្រោយចាក់មួយដូសបន្ថែម។ ជាពិសេសមនុស្ស ៦ នាក់ក្នុងចំណោមនោះដែលមានអង់ទីគ័រតិចបំផុត ក៏កាន់តែទទួលបានការជំរុញទ្វេរគុណពីការចាក់ដូសទី៣ ។

វេជ្ជបណ្ឌិត Dorry Segev ជាគ្រូពេទ្យវះកាត់ប្តូរសរីរាង្គមកពីសាកលវិទ្យាល័យ Jonhs Hopkins និងជាអ្នកដឹកនាំការស្រាវជ្រាវនិយាយថា ចំពោះអ្នកជំងឺធ្លាប់វះកាត់ប្តូរសរីរាង្គ ថ្នាំបង្ការកូវីដអាចបន្ថយភាពស៊ាំរបស់វា ព្រមទាំងមិនសូវមានអនុភាពការពារសរីរាង្គប៉ុន្មានទេក្រោយចាក់ពីេដូស ប៉ុន្តែបន្ទាប់ពីចាក់លើកទី៣ ពួកគេនឹងទទួលបានការការពារកាន់តែប្រសើរ។

ទោះយ៉ាងណា ការស្រាវជ្រាវបន្ថែមនៅតែជាតម្រូវការចាំបាច់ដើម្បីបញ្ជាក់ពីកម្រិតប្រសិទ្ធនៃការចាក់ដូសទី ៣ ថាតើវារំញោចភាពស៊ាំបន្ថែម ឬអាចបង្កើនហានិភ័យប៉ុនណាដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CGTN
ចុចអាន៖ កុំឲ្យសង្ស័យ! លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗ ក្រុមមនុស្ស១ប្រភេទ ពុំចាំបាច់ចាក់វ៉ាក់សាំងដូសទី៣
ចុចអាន៖ ប្រសិនវ៉ាក់សាំងដូសទី៣ត្រូវបានអនុម័តឱ្យប្រើប្រាស់ មនុស្សមួយប្រភេទនេះមិនអាចចាក់បានឡើយ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


