ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់វិធីសំខាន់ ការពារកុមារពីវីរុសបំប្លែងខ្លួន Delta នៅក្នុងសាលារៀន
វីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ចំពេលដែលកុមារ ត្រឡប់ទៅសាលារៀនវិញ។ ដូច្នេះតើសាលា អាចធ្វើអ្វីបានខ្លះ ដើម្បីរក្សាសុវត្ថិភាពកុមារ?
លោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រស្តីពីជំងឺកូវីដ-១៩ របស់សេតវិមាន នាពេលថ្មីៗនេះ បានផ្តល់ដំបូន្មានដល់សាលារៀននិងគ្រួសារ អំពីវិធីរក្សាអ្នកមិនបានចាក់វ៉ាក់សាំង ឲ្យមានសុវត្ថិភាព។
/cdn.vox-cdn.com/uploads/chorus_image/image/69703121/AP21201641288565.0.jpg)
លោក Fauci បាននិយាយនៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា កុមារគួរតែត្រូវបានហ៊ុមព័ទ្ធដោយមនុស្សដែលទទួលបានវ៉ាក់សាំងរួច នៅពេលពួកគេត្រឡប់ទៅសាលារៀនវិញ។ នេះនឹងការពារកុមារដែលនៅក្មេងពេក មិនទាន់អាចចាក់វ៉ាក់សាំងបាន។
លោក Fauci និយាយថា “ត្រូវនៅជុំវិញពួកគេដោយអ្នកដែលអាចចាក់វ៉ាក់សាំងបាន មិនថាជាគ្រូបង្រៀន បុគ្គលិកនៅក្នុងសាលា ឬអ្នកណាក៏ដោយដែលចាក់វ៉ាក់សាំងរួច”។

លោក Fauci បន្តថា វាក៏សំខាន់ផងដែរសម្រាប់កុមារ ក្នុងការវិលត្រឡប់ទៅសាលារៀនវិញជាមួយកាតព្វកិច្ចពាក់ម៉ាស់។
សម្រាប់កុមារដែលមិនអាចចាក់វ៉ាក់សាំងបាន នោះគឺជាហេតុផលដែលយើង ត្រូវមានការណែនាំយ៉ាងមុតមាំថា នៅក្នុងសាលារៀន មនុស្សគ្រប់រូបគួរតែពាក់ម៉ាស់ ទោះបីអ្នកនោះ ចាក់វ៉ាក់សាំងការពារឬអត់ក៏ដោយ។ យើងត្រូវតែការពារកុមារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Deseret
ចុចអាន៖ អ្នកជំនាញព្រមានថា ៣-៤ខែទៀត វីរុសបំប្លែងខ្លួនឆ្លងសាហាវជាង Delta នឹងវាយលុក សហរដ្ឋអាមេរិក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


