ព័ត៌មានអន្ដរជាតិ
អ្នកជំងឺមហារីកជិត ៩០%មានកម្រិតអង់ទីគ័រខ្ពស់ប្រឆាំងកូវីដ ក្រោយចាក់វ៉ាក់សាំងប្រភេទនេះ
អ្នកជំងឺមហារីកអាចបង្កើតកម្រិតអង្គបដិប្រាណ (អង់ទីគ័រ) ខ្ពស់ប្រឆាំងនឹងវីរុសកូវីដ-១៩យ៉ាងហោច ៤ខែ បន្ទាប់ពីចាក់វ៉ាក់សាំង Pfizer លើកទី២រួចរាល់។ នេះបើតាមទិន្នន័យស្រាវជ្រាវថ្មីមួយដែលចុះផ្សាយដោយ Daily Mail។

ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល Rabin Medical ប្រទេសអ៊ីស្រាអែលបានប្រៀបធៀបប្រសិទ្ធភាពវ៉ាក់សាំងទៅលើក្រុមអ្នកជំងឺមហារីកទៅនឹងអ្នកដែលគ្មានជំងឺនេះ។
ក្រុមស្រាវជ្រាវរកឃើញថា អ្នកជំងឺមហារីក ៨៧ភាគរយអាចបង្កើតអង់ទីគ័រក្នុងកម្រិតខ្ពស់ បានដល់ ៤ខែ ក្រោយចាក់ដូសទី២។ ការរកឃើញនេះបង្ហាញថា មនុស្សដែលប្រព័ន្ធការពាររាងកាយខ្សោយដោយសារជំងឺមហារីកនឹងមិនមានហានិភ័យក្នុងកាឆ្លងវីរុសកូវីដ-១៩ នោះទេ។

ការសិក្សាដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី JAMA Oncology ក្រុមអ្នកស្រាវជ្រាវបានប្រមូលអ្នកចូលរួមចំនួន ៩៥នាក់ដែលមានជំងឺមហារីក។ ក្នុងនោះមនុស្ស ៨៣នាក់ក្នុងចំណោមពួកគេ ឬស្មើ ៨៧ភាគរយមានកម្រិតអង់ទីគ័រខ្លាំង អាចការពារប្រឆាំងនឹងវីរុសកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំង។ អ្នកចូលរួមទាំងអស់ត្រូវបានវាស់កម្រិតអង់ទីគ័រ បន្ទាប់ពីទទួលបានវ៉ាក់សាំង Pfizer-BioNTech លើកទី ២។ លទ្ធផលរកឃើញថា រយៈពេលប្រមាណ ៥.៥ សប្ដាហ៍បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី២ និងរយៈពេល ៤ខែក្រោយមក អង់ទីគ័ររបស់អ្នកជំងឺមហារីកនៅតែមានកម្រិតខ្ពស់ដដែល។

ការរកឃើញនេះ បញ្ជាក់ច្បាស់ៗថា វ៉ាក់សាំងមានប្រសិទ្ធភាពចំពោះមនុស្សគ្រប់រូប និងសូម្បីតែអ្នកជំងឺមហារីកក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វ៉ាក់សាំង Pfizer ទំនងបង្កហានិភ័យរលាកសាច់ដុំបេះដូងចំពោះក្មេងប្រុសជំទង់
ចុចអាន៖ អ្នកជំនាញថា ការចាក់វ៉ាក់សាំងដូសទី ៣ ដល់អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយគួរតែធ្វើឲ្យបានឆាប់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


