Connect with us

ព័ត៌មានអន្ដរជាតិ

WHO បង្ហាញតម្រុយ ប្រភពដើម នៃជំងឺ​ កូវីដ-១៩

បានផុស

នៅ

នៅក្នុងការទទួលស្គាល់ដ៏គួរឲ្យភ្ញាក់ផ្អើល អ្នកស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបាននិយាយថា អ្នកជំងឺកូវីដទីសូន្យ អាចត្រូវបានចម្លងរោគដោយសត្វប្រចៀវ ខណៈពេលកំពុងធ្វើការនៅក្នុងមន្ទីរពិសោធន៍ទីក្រុង អ៊ូហាន។

លោកវេជ្ជបណ្ឌិត Peter Ben Embarek ដឹកនាំបេសកកម្មស្វែងរកការពិតរបស់ WHO ទៅកាន់ប្រទេសចិន

លោកវេជ្ជបណ្ឌិត Peter Ben Embarek ដែលដឹកនាំបេសកកម្មស្វែងរកការពិតទៅកាន់ប្រទេសចិន បានធ្វើការអះអាងបែបនេះ បើទោះបីជាពីដំបូង បានច្រានចោលទ្រឹស្តីនៃការលេចធ្លាយចេញពីមន្ទីរពិសោធន៍ថាជារឿងមិនទំនងទាល់តែសោះ នៅក្នុងការស៊ើបអង្កេតបឋមរបស់ WHO ក៏ដោយ។

លោកបានប្រាប់ទូរទស្សន៍ TV2 ថា វីរុសនេះ អាចឆ្លងដល់អ្នកវិទ្យាសាស្ត្រឬបុគ្គលិកមន្ទីរពិសោធន៍ ដែលកំពុងធ្វើការជាមួយសត្វប្រចៀវនៅមន្ទីរពិសោធន៍ទីក្រុង អ៊ូហាន។

លោក Ben Embarek និយាយថា “បុគ្គលិកម្នាក់ដែលឆ្លងមេរោគក្នុងករណីនេះ គឺដោយសារតែការយកសំណាកដែលធ្លាក់មក។ នេះគឺជាទីកន្លែង ដែលមេរោគឆ្លងដោយផ្ទាល់ពីសត្វប្រចៀវមកមនុស្ស។ ក្នុងករណីនោះ វានឹងក្លាយជាបុគ្គលិកមន្ទីរពិសោធន៍ មិនមែនជាអ្នកភូមិ ឬអ្នកផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយសត្វប្រចៀវជាប្រចាំនោះទេ។ ដូច្នេះវាពិតជាស្ថិតនៅក្នុងប្រភេទដែលអាចកើតមាន”។

គួរបញ្ជាក់ថា វិទ្យាស្ថានសិក្សាមេរោគទីក្រុងអ៊ូហាន មានទីតាំងស្ថិតនៅជិតកន្លែងដែល ករណីវីរុសដំបូងត្រូវបានគេរាយការណ៍នៅផ្សារគ្រឿងសមុទ្រមួយ ក្នុងទីក្រុងអ៊ូហានប្រទេសចិន។ វិទ្យាស្ថាននេះ មានឯកទេសក្នុងការសិក្សាអំពីមេរោគកូរ៉ូណាដែលមានមូលដ្ឋានលើសត្វប្រចៀវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ WHO ឲ្យលុបបំបាត់នយោបាយតាមដានប្រភពដើមកូវីដ និងរកវិធីទប់ស្កាត់ការរាលដាលជំងឺឆ្លងនៅពេលអនាគត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម