Connect with us

ព័ត៌មានអន្ដរជាតិ

ផ្អើលពេញកប៉ាល់ ក្រោយរកឃើញផ្ទុះឆ្លងកូវីដជាចង្កោម ពេលចូលចតនៅប្រទេស បេលី

បានផុស

នៅ

មន្រ្តីក្រុមហ៊ុនទេសចរណ៍ Carnival Cruise Line បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ ១៩ ជាចង្កោមតូចមួយនៅលើនាវាកម្សាន្ត ដែលចូលចតនៅប្រទេសបេលី ។ អ្នកដំណើរម្នាក់ និងសមាជិកនាវិក ២៦ នាក់នៅលើនាវា Carnival Vista បានធ្វើតេស្តវិជ្ជមាន មុនពេលការហៅចូលចតនៅកំពង់ផែ ខណៈពួកគេទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្រ្តីបាននិយាយថា បុគ្គលដែលឆ្លងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ហើយភាគច្រើនមិនមានរោគសញ្ញាឡើយ ខណៈការតាមដានទំនាក់ទំនងអ្នកផ្សេងទៀត មិនមានករណីឆ្លងនោះទេ ។

ទន្ទឹមនោះ មន្រ្តីទេសចរណ៍ប្រទេសបេលីស បានអនុញ្ញាតឲ្យអ្នកដំណើរចុះពីលើនាវា សម្រាប់ដំណើរកម្សាន្តតាមឆ្នេរសមុទ្របាន ប៉ុន្តែអ្នកដែលចុះពីនាវា ត្រូវបង្ហាញភស្តុតាងនៃការធ្វើតេស្តអវិជ្ជមាន ។

គួរបញ្ជាក់ថា តំបន់អាមេរិកឡាទីនកំពុងប្រឈមមុខនឹងការកើនឡើង នៃករណីឆ្លងជំងឺកូវីដ ១៩ ខណៈករណីទាំងនោះកំពុងជំរុញដោយ វីរុសបំប្លែងខ្លួន Lambda ដែលបានគ្របដណ្ដប់លើករណីឆ្លងប្រទេសប៉េរូ អាហ្សង់ទីន ឈីលី និងកូឡុំប៊ី ។

បន្ថែមពីនេះ អង្គការសុខភាពអាមេរិក Pan និយាយថា ខ្លួននឹងចែកចាយវ៉ាក់សាំងរាប់លានដូសនៅទូទាំងតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីប ខណៈបណ្តាប្រទេសអាមេរិកឡាទីនមួយចំនួន បានរាយការណ៍ពីអត្រាចាក់វ៉ាក់សាំងទាបជាង ៥ ភាគរយប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អ្នកជំងឺកូវីដ កម្រិតស្រាលគួរអនុវត្តលំហាត់ងាយៗទាំងនេះដើម្បីបង្កើនកម្រិតអុកស៊ីនសែន និងស្ដារមុខងារសួតឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម