Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះវិញហើយ! ប្រទេសជោគជ័យចាក់វ៉ាក់សាំង អ៊ីស្រាអែល រកឃើញអ្នកឆ្លងកូវីដថ្មីជាង ៩ ពាន់ករណី

បានផុស

នៅ

ក្រសួងសុខាភិបាលអ៊ីស្រាអែលបានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ៩,៣៧៩ ករណីកាលពីថ្ងៃចន្ទ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់ ៩៤៨,០៥៨ នាក់ ។

ចំណែកចំនួនអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ ១៩ មានចំនួន ១៩ នាក់ ដោយកើនឡើងដល់ ៦,៦៨៧ នាក់ ខណៈករណីកំពុងសម្រាកព្យាបាលបានកើនឡើងដល់ ៥៣,១៦៩ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ករណីជាសះស្បើយសរុបពីជំងឺកូវីដ ១៩ នៅអ៊ីស្រាអែលបានកើនឡើងដល់ ៨៨៨,២០២ នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយថ្មីចំនួន ៣,៨៦៦ នាក់បន្ថែមទៀត ។

ស្របពេលជាមួយនេះ ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូងនៅអ៊ីស្រាអែល មានលើសពី ៥.៨៥ លាននាក់ ឬ ៦២.៧ ភាគរយនៃចំនួនប្រជាជនសរុប ខណៈជាង ៥.៤ លាននាក់បានចាក់ពេញ ២ ដូស ហើយជិត ១.០៥ លាននាក់បានទទួលការចាក់ដូសទី ៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ អ៊ីស្រាអែល នឹងសាកល្បងវិធីព្យាបាលថ្មីចំពោះអ្នកជំងឺកូវីដធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម