ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ អាហ្វហ្គានីស្ថាន ជាពិសេសស្រីៗ ព្រួយបារម្ភអំពីអនាគតប្រទេស បន្ទាប់ពីការគ្រប់គ្រងរបស់ តាលីបង់
ស្ថានភាពរបស់ប្រជាជននៅទីក្រុងកាប៊ុលបានផ្លាស់ប្តូរ បន្ទាប់ពីក្រុមតាលីបង់បានគ្រប់គ្រងប្រទេសទាំងមូល ។ អ្នកខ្លះហាក់ដូចជាខ្លាចចលនាដែលដណ្តើមការគ្រប់គ្រងលើការដឹកនាំប្រទេស ជាពិសេសធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចក្រីក្ររបស់អាហ្វហ្គានីស្ថាន ក៏ដូចជាខ្វះមន្ទីរពេទ្យ និងថ្នាំពេទ្យជាដើម ។

ប្រជាជនបានសម្តែងបំណងចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ព្រោះពួកគេខ្លាចប្រតិកម្មរបស់ពួកសកម្មប្រយុទ្ធតាលីបង់ ដោយសារប្រទេសនេះលែងមានសុវត្ថិភាពហើយ ។
ពួកគេបានជំរុញឲ្យមានវិធីដែលអាចធ្វើបានដើម្បីរត់គេចខ្លួននៅក្រៅប្រទេស ជាពិសេសគ្រួសារដែលមានក្មេងស្រី ព្រោះមនុស្សជាច្រើនប្រឈមមុខនឹងការតស៊ូដ៏លំបាកដើម្បីបន្តជីវិតរបស់ពួកគេនៅអាហ្វហ្គានីស្ថាន ។

នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន A24 ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានម្នាក់បាននិយាយថា “សូមធ្វើឲ្យងាយស្រួលសម្រាប់ខ្ញុំក្នុងការចាកចេញពីអាហ្វហ្គានីស្ថាន ។ ខ្ញុំមានកូន ១១ នាក់ ហើយភាគច្រើនជាក្មេងស្រី តើពួកគេនឹងរស់នៅទីនេះយ៉ាងដូចម្តេច ។ យើងមិនមានអ្វីហូបទេ សមាជិកគ្រួសាររបស់ខ្ញុំឈឺគ្មានមន្ទីរពេទ្យសម្រាប់អ្នកជំងឺទេ” ។
បុរសខាងលើបន្តថា “ខ្ញុំបានទៅអាកាសយានដ្ឋានទីក្រុងកាប៊ុលដើម្បីចាកចេញពីអាហ្វហ្គានីស្ថានជាមួយគ្រួសារខ្ញុំ ប៉ុន្តែជាអកុសលពួកគេមិនបានផ្តល់ការអនុញ្ញាតឲ្យយើងចាកចេញទេ ។ អាហ្វហ្គានីស្ថានមិនមែនជាប្រទេសមានសុវត្ថិភាពក្នុងការរស់នៅនោះទេ ដោយសារតែក្រុមតាលីបង់” ។

ពលរដ្ឋអាហ្វហ្គានីស្ថានបញ្ជាក់ថា “យើងច្រលំនៅពេលយើងឃើញតាលីបង់នៅក្រុងកាប៊ុល មនុស្សទាំងអស់ភ័យខ្លាច ជាពិសេសអ្នកជំនួញ ការថែទាំសុខភាព សាលារៀន និងធនាគារទាំងអស់ត្រូវបានបិទ ។ យើងកំពុងប្រឈមនឹងបញ្ហាធំមួយដើម្បីបន្តជីវិតរបស់យើងនៅអាហ្វហ្គានីស្ថាន” ។
ជាចុងក្រោយបុរសនោះប្រាប់ថា “ខ្ញុំមិនយល់ថាហេតុអ្វីបានជារដ្ឋាភិបាលអាហ្វហ្គានីស្ថានត្រូវបានប្រគល់ឲ្យតាលីបង់នោះទេ ប៉ុន្តែតាលីបង់មើលទៅល្អជាងមុន ។ យើងសង្ឃឹមថានឹងមានការផ្លាស់ប្តូរពិតប្រាកដ និងរយៈពេលវែងពីពួកតាលីបង់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ A24 News Agency
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


