ព័ត៌មានអន្ដរជាតិ
ញាក់សាច់ ពេលដឹងខ្ទង់ចំណាយមួយថ្ងៃៗ របស់អាមេរិក ក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន ២០ឆ្នាំមកនេះ
ស្ថានការណ៍នៅប្រទេសអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ បានវិវត្តកាន់តែអាក្រក់ នៅពេលក្រុមតាលីបង់វាយលុកចូលនិងកាន់កាប់រដ្ឋធានីកាប៊ុល។ សង្រ្គាមដែលបានអូសបន្លាយអស់រយៈពេលជាងពីរទស្សវត្សរ៍ បានធ្វើឲ្យសហរដ្ឋអាមេរិកចំណាយប្រាក់ចំនួន៣០០លានដុល្លារក្នុងមួយថ្ងៃ ដែលជាបំណុលមិនទាន់មានសំណង។

សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ហើយវាបានធ្វើឲ្យរដ្ឋាភិបាលអាមេរិក ខាតបង់ទឹកប្រាក់ជាង ២ ទ្រីលានដុល្លារ។ ចំនួននេះស្មើនឹងជិត ៣០០ លានដុល្លារក្នុងមួយថ្ងៃនារយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ដោយផ្អែកលើចំនួនប្រជាជននៅក្នុងប្រទេសដែលមានប្រជាជនប្រហែល ៤០ លាននាក់មួយនេះ ការចំណាយសរុបគឺស្មើនឹងប្រហែល ៥០,០០០ ដុល្លារសម្រាប់មនុស្សម្នាក់ៗ។
ការចំណាយដ៏ច្រើនសម្រាប់ការប្រយុទ្ធដ៏ឃោរឃៅនៅអាហ្វហ្គានីស្ថាន បានធ្វើឲ្យអាមេរិកខាតបង់ច្រើនជាងទ្រព្យសម្បត្តិសុទ្ធរបស់លោក Jeff Bezos, Elon Musk, Bill Gates និងមហាសេដ្ឋីមានបំផុតទាំង ៣០ នៅអាមេរិកទៅទៀត។ ទឹកប្រាក់នេះគឺបូករួម ៨០០ ពាន់លានដុល្លារក្នុងការចំណាយលើសង្គ្រាមដោយផ្ទាល់និង ៨០ពាន់លានដុល្លារលើការបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes។

អ្នកបង់ពន្ធអាមេរិក បានចំណាយប្រាក់ដើម្បីផ្តល់មូលនិធិប្រចាំឆ្នាំចំនួន ៧៥០ លានដុល្លារដើម្បីជួយដល់ប្រាក់ខែរបស់ទាហានអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានចំណាយប្រាក់ចំនួន ៣០០ ពាន់លានដុល្លារផងដែរ ក្នុងការថែទាំសុខភាពសម្រាប់ជនរងគ្រោះចំនួន ២០,០០០ នាក់ពីសង្គ្រាមនៅអាហ្វហ្គានីស្ថាន។
ថ្វីបើសហរដ្ឋអាមេរិកបានសន្យាថា នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏ដោយ ប៉ុន្តែមូលនិធិដែលបានប្រើប្រាស់នេះ ភាគច្រើនគឺជាប្រាក់កម្ចី។ នេះមានន័យថា អាមេរិកនឹងបន្តបង់ភាគលាភបន្ទាប់ពីការដកទ័ពរបស់លោកប្រធានាធិបតី ចូ បៃដិន ចេញពីប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ បញ្ចប់រួចរាល់។

ថ្លៃចំណាយសង្គ្រាមផ្ទាល់ គឺរួមមានប្រតិបត្តិការយោធាប្រឆាំងនឹងពួកតាលីបង់។ ក្រុមសកម្មប្រយុទ្ធនេះ ក៏មានទ្រព្យសម្បតិ្តដើម្បីផ្តល់មូលនិធិដល់ចលនារបស់ខ្លួននៅក្នុងប្រទេសផងដែរ។ ក្រុមនេះត្រូវបានគេរាយការណ៍ថា រកបាន ១.៦ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ដែលប្រភពចម្បងនៃចំណូលនោះ គឺជាការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស។
ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេរាយការណ៍ថា បានរួមចំណែកដល់ ៨៤ភាគរយ នៃការផលិតអាភៀនទូទាំងពិភពលោកចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០។ ក្រុមតាលីបង់ទទួលបានប្រាក់ចំណូលភាគច្រើនពីការជួញដូរគ្រឿងញៀន ដោយសារពួកគេគ្រប់គ្រងតំបន់ជាច្រើនដែលមានការផលិតអាភៀន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ IB Times
ចុចអាន៖ ពលរដ្ឋ អាហ្វហ្គានីស្ថាន ជាពិសេសស្រីៗ ព្រួយបារម្ភអំពីអនាគតប្រទេស បន្ទាប់ពីការគ្រប់គ្រងរបស់តាលីបង់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


