ព័ត៌មានអន្ដរជាតិ
នេះបុរសដែលអាមេរិកស្នើប៉ាគីស្ថានដោះលែងពីគុកនាំតាលីបង់យកបានអាហ្វហ្គានីស្ថាន
ត្រូវបានដោះលែងចេញពីពន្ធនាគារនៅប្រទេសប៉ាគីស្ថានតាមរយៈការស្នើសុំរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ លោក Abdul Ghani Baradar សហស្ថាបនិកតាលីបង់ទើបតែលេចមុខកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ស្របពេលតាលីបង់ទទួលបានជ័យជម្នះលើសង្គ្រាមរយៈពេល២០ឆ្នាំ។
លោក Baradar បានកើតនៅខេត្ត Uruzgan ក្នុងប្រទេសអាហ្វហ្គានីស្ថានឆ្នាំ១៩៦៨ និងធំដឹងក្តីនៅទីក្រុង Kandahar ដែលជាកន្លែងកំណើតរបស់ចលនាតាលីបង់។

ដូចពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនដែរ ជីវិតរបស់លោក Baradar បានផ្លាស់ប្តូរជារៀងរហូតដោយការឈ្លានពានរបស់សូវៀតកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០ដែលបានជំរុញឲ្យលោកក្លាយជាអ្នកបះបោរម្នាក់។
លោកត្រូវបានគេជឿថា បានប្រយុទ្ធជាមួយបព្វជិតដែលពិការភ្នែកម្ខាង Mullah Omar ដែលជាមេបញ្ជាការមូចាហ៊ីដអាហ្វហ្គានីស្ថានដែលក្រោយមកដឹកនាំក្រុមបះបោរនៅពេលវាត្រូវបានបង្កើតអង្គការឥស្លាមអ៉ីមឺរ៉ាតអាហ្វហ្គានីស្ថានឆ្នាំ១៩៩៦។
អ្នកទាំងពីរបានបន្តចលនាតាលីបង់នៅដើមទសវត្ស៍ឆ្នាំ១៩៩០ចំពេលដែលមានភាពវឹកវរ និងអំពើពុករលួយនៃសង្គ្រាមស៊ីវិលដែលបានផ្ទុះឡើង បន្ទាប់ពីសូវៀតដកចេញ។
ការឈ្លានពានរបស់អាមេរិក និងការដួលរលំរបស់តាលីបង់នៅឆ្នាំ២០០១ លោក Baradar បានចាប់ផ្តើមលាក់ខ្លួន និងត្រូវបានគេនិយាយថា លោកនៅតែសកម្មក្នុងការដឹកនាំតាលីបង់ក្នុងការនិរទេសខ្លួន។
ពេលជាមួយគ្នានេះ លោក Baradar ត្រូវបានគេជឿស្ថិតក្នុងចំណោមក្រុមបះបោរតូចមួយដែលបានជួបមេដឹកនាំអាហ្វហ្គានីស្ថានបណ្តោះអាសន្នលោក Hamid Karzai ជាមួយនឹងលិខិតមួយច្បាប់ចែងពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលដែលអាចធ្វើឲ្យក្រុមសកម្មប្រយុទ្ធទទួលស្គាល់រដ្ឋាភិបាលថ្មី។

លោក Baradar ត្រូវបានចាប់ខ្លួននៅប៉ាគីស្ថានឆ្នាំ២០១០ និងត្រូវបានឃុំ ដោយសារមានសម្ពាធពីសហរដ្ឋអាមេរិក លោកត្រូវបានដោះលែងនៅឆ្នាំ២០១៨ និងបានផ្លាស់ទៅរស់នៅប្រទេសកាតារ។
នៅទីនោះ លោកត្រូវបានតែងតាំងជាប្រធានការិយាល័យនយោបាយរបស់តាលីបង់ និងទទួលខុសត្រូវលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដកកងទ័ពចេញជាមួយអាមេរិក។
នៅខែកុម្ភៈ ឆ្នាំ២០២០ លោក Baradar បានបង្ហាញវត្តមានកំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្រុងដូហា ដែលស្ថិតក្រោមអាមេរិកដកកងទ័ពជាចេញជាថ្នូរដែលតាលីបង់សន្យាមិនប្រើប្រាស់ប្រទេសជាកន្លែងវាយប្រហារអាមេរិក ឬសម្ព័ន្ធមិត្តឡើយ។
ក្រុមបះបោរបានរង់ចាំរហូតបដល់កងទ័ពអាមេរិកច្រើនបំផុតដកចេញពីអាហ្វហ្គានីស្ថានមុនពេលវាយលុកដណ្តើមយកប្រទេសតែម្តង។
ក្នុងដំណើរដ៏ភ្ញាក់ផ្អើលមួយ តាលីបង់បានវាយលុកកាន់កាប់អាហ្វហ្គានីស្ថានស្ទើរទាំងស្រុងក្នុងរយៈពេលតែមួយសប្តាហ៍ បើទោះបីជាអាមេរិក និងណាតូបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលជិត២០ឆ្នាំដើម្បីកសាងកម្លាំងទ័ពអាហ្វហ្គានីស្ថាន។
តាលីបង់បានគ្រប់គ្រងរដ្ឋធានីរបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីរដ្ឋាភិបាលដួលរលំ ហើយប្រធានាធិបតីបានរត់ភៀសខ្លួនទៅក្រៅប្រទេស។

តាមការផ្សាយរបស់ CNN នៅថ្ងៃទី១៩ ខែសីហានេះ លោក Abdul Ghani Baradar ដែលជាសហស្ថាបនិក និងជាអនុប្រធានក្រុមតាលីបង់ទើបតែទៅដល់ទឹកដីអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ៍ដែលជាលើកដំបូងចាប់តាំងពីលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងរដ្ឋាភិបាលតាលីបង់លើកមុនដែលនេះជាសញ្ញាថា លោកនៅតែមានឥទ្ធិពលខ្លាំង។
ឥឡូវនេះ លោក Baradar ជាប្រធាននៃអង្គការឥស្លាមអ៉ីមឺរ៉ាតអាហ្វហ្គានីស្ថានដែលទើបបានប្រកាសថ្មីៗ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ timesofisrael
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


