ព័ត៌មានអន្ដរជាតិ
ព្រះមហាក្សត្រម៉ាឡេស៊ី ជ្រើសរើសលោក Ismail Sabri Yakoob ជានាយករដ្ឋមន្ត្រីថ្មី
ព្រះមហាក្សត្រម៉ាឡេស៊ី បានជ្រើសរើសលោក Ismail Sabri Yakoob ជានាយករដ្ឋមន្ត្រីថ្មី ដោយបញ្ចប់វិបត្តិនយោបាយរយៈពេលមួយសប្តាហ៍ នៅក្នុងប្រទេសនេះ។

យោងតាមសេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំង លោក Ismail Sabri នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២១ខែសីហា។
សេចក្តីថ្លែងការណ៍នេះ បានកើតឡើងបន្ទាប់ពីព្រះមហាក្សត្រ ជួបជាមួយថ្នាក់ដឹកនាំរាជវង្សផ្សេងទៀតរបស់ប្រទេសនៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីស្ថានភាព។

ការតែងតាំងនេះ បានបញ្ចប់ភាពចលាចលផ្នែកនយោបាយរយៈពេលច្រើនសប្តាហ៍ ដែលនាំឲ្យលោក Muhyiddin Yassin និងគណៈរដ្ឋមន្រ្តីទាំងមូលរបស់គាត់ លាលែងពីតំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីកាន់តំណែងបាន ១៧ ខែ ចំពេលមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការគ្រប់គ្រងរបស់គាត់ ក្នុងការដោះស្រាយជាមួយវិបត្តិជំងឺរាតត្បាតនិងសេដ្ឋកិច្ច។
ព្រះបរមរាជវាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា នៅពេលត្រូវបានតែងតាំង នាយករដ្ឋមន្រ្តីថ្មីគួរតែប្រឈមមុខនឹងការបោះឆ្នោតសម្តែងការទុកចិត្តនៅក្នុងសភា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bloomberg
ចុចអាន៖ តារាចម្រៀងម៉ាឡេស៊ីដ៏ល្បីម្នាក់ស្លាប់ដោយសារកូវីដក្រោយសម្រាលកូន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន