ជីវិតកម្សាន្ដ
តារាចម្រៀងម៉ាឡេស៊ីដ៏ល្បីម្នាក់ស្លាប់ដោយសារកូវីដក្រោយសម្រាលកូន
តារាចម្រៀងស្រីដ៏ល្បីម្នាក់របស់ប្រទេសម៉ាឡេស៊ីបានស្លាប់ដោយកូវីដ-១៩ ប៉ុន្មានថ្ងៃបន្ទាប់ពីនាងទើបសម្រាលកូនទី៤។
មានផ្ទៃពោះរយៈពេល៨ខែ នាង Siti Sarah Raisuddin ដែលមានកម្រិតអ៊ុកស៊ីសែនខ្សោយត្រូវបានចាក់ឲ្យសន្លប់ដើម្បីធ្វើការវះកាត់យកកូន។ ទារកត្រូវបានជួយសង្គ្រោះឲ្យមានជីវិត ប៉ុន្តែនាងមិនអាចមានឱកាសបីកូនចុងក្រោយបានឡើយ។
ប្តីរបស់តារាចម្រៀងរូបនេះបាននិយាយតាមវីដេអូខលមុនពេលនាងស្លាប់ដោយបង្ហាញឲ្យឃើញនាងស្រក់ទឹកផ្នែក។

លោក Shuib Sepahtu ជាប្តីនិងជាតារាកំប្លែងម្នាក់បាននិយាយថា ៖«វាហាក់ដូចជានាងយល់ពីអ្វីដែលយើងកំពុងនិយាយជាមួយនាង។ វាប្រេះទ្រូងខ្ញុំហើយដើម្បីផ្តល់ដំណឹងដល់កូនទាំង៣អំពីការស្លាប់របស់ម្តាយ»។
ក្រៅពីទារកទើបកើត ប្តីប្រពន្ធមានកូនបីនាក់ដែលទើបមានអាយុពី៦ឆ្នាំទៅ១០ឆ្នាំ។ តាមព័ត៌មានបានផ្សាយថា គ្រួសារទាំងមូលឆ្លងកូវីដ-១៩ទាំងអស់កាលពីថ្ងៃទី២៥ ខែកក្កដា បន្ទាប់ពីប៉ះពាល់ជាមួយអ្នកជួយក្នុងស្រុក។
ប៉ុន្មានថ្ងៃក្រោយមក នាង Siti Sarah បានបង្ហោះវីដេអូលើតាមគណនី Instagram អំពីកូនៗរបស់នាងយំ បន្ទាប់ពីធ្វើតេស្តរកកូវីដ-១៩ដែលនាងរៀបរាប់ថាពិបាកចិត្តខ្លាំងណាស់។
ដំណឹងពីការស្លាប់របស់នាងបានធ្វើឲ្យអ្នកគាំទ្ររបស់នាង ក៏ដូចជាសង្គមសិល្បៈមានការស្តាយ និងក្រៀមក្រំយ៉ាងខ្លាំង។
សូម្បី ព្រះមហាក្សត្រ និងអគ្គមហេសីរបស់ប្រទេសម៉ាឡេស៊ីក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់នាងដែរ។ បង្ហោះលើ Facebook មួយ ព្រះបរមរាជវាំងបានសរសេរថា ៖«ព្រះមហាក្សត្រ និងអគ្គមហេសីមានការសោកស្តាយ និងចូលរូមរំលែកទុក្ខចំពោះការបាត់បង់តារាចម្រៀងរូបនេះ ហើយសង្ឃឹមក្រុមគ្រួសាររឹងមាំឡើងចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់»។
ការស្លាប់របស់តារាចម្រៀង Siti Sarah កើតឡើងចំពេលប្រទេសម៉ាឡេស៊ីកំពុងចាប់ផ្តើមបន្ធូរបន្ថយបំរាមរឹតត្បិតសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងនៅថ្ងៃអង្គារ៍នេះ ខណៈប្រទេសទាំងមូលនៅតែធ្ងន់ធ្ងរដោយកូវីដដដែល។

កាលពីថ្ងៃចន្ទម្សិលមិញនេះ ម៉ាឡេស៊ីមានឆ្លងកូវីដ-១៩ថ្មីចំនួន ១៧ ២៣៦នាក់ និងស្លាប់ថ្មី២១២នាក់ដែលធ្វើឲ្យតួលេខស្លាប់សរុបឡើងដល់ ១០៩៦១នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


