ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ខ្លួនជនជាតិអ៊ុយក្រែន ពីបទធ្វើចារកម្មលើកម្មវិធីអាវុធ
អាជ្ញាធររុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានចាប់ខ្លួនបុរសជនជាតិអ៊ុយក្រែនម្នាក់ ពីបទធ្វើចារកម្មលើកម្មវិធីអាវុធរបស់ប្រទេស។

សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុង Tula ដែលមានចម្ងាយប្រហែល ១៧០ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង មូស្គូ។ ទីក្រុងនេះ គឺជាទីតាំងនៃរោងចក្រអាវុធ ដែលផលិតមីស៊ីលនាំផ្លូវ ព្រមទាំងកាំភ្លើងយោធាផ្សេងៗផងដែរ។
FSB មិនបានផ្តល់អត្តសញ្ញាណរបស់បុរសម្នាក់នោះទេ ប៉ុន្តែបានអះអាងថា គាត់គឺជាភ្នាក់ងារចារកម្មអ៊ុយក្រែន។ គាត់ត្រូវបានចោទប្រកាន់ពីបទ លួចឯកសារបច្ចេកទេសនិងព័ត៌មាន ទាក់ទងនឹងបច្ចេកវិទ្យាអាវុធចុងក្រោយបំផុតរបស់ប្រទេសរុស្ស៊ី។

FSB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងជនសង្ស័យថា “គោលដៅរបស់គាត់គឺជ្រើសរើសជនជាតិរុស្ស៊ី និងប្រមូលព័ត៌មានការពារស្របច្បាប់ស្តីពីការអភិវឌ្ឍក្នុងវិស័យអាវុធធុនតូច ពីជនជាតិរុស្ស៊ីទាំងនោះ”។
ប្រសិនបើត្រូវបានផ្តន្ទាទោស គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ២០ ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ រុស្ស៊ី ឃុំខ្លួនមន្ត្រីកុងស៊ុល អេស្តូនី ពីបទ ចារកម្ម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


