ព័ត៌មានអន្ដរជាតិ
FBI តាមចាប់ខ្លួនចារបុរសអ៊ីរ៉ង់ ដែលកំពុងប្រមែប្រមូលគ្នីគ្នា ធ្វើឃាតមន្ត្រីអាមេរិក
តាមការចុះផ្សាយរបស់សារព័ត៌មាន Independent កាលពីថ្ងៃអង្គារទី៥ខែមីនា, FBI បានចេញការព្រមានថា ភ្នាក់ងារចារកម្មអ៊ីរ៉ង់ម្នាក់ កំពុងប្រមែប្រមូលគ្នានៅសហរដ្ឋអាមេរិក ដើម្បីឲ្យជួយសម្លាប់មន្ត្រីរដ្ឋាភិបាលរូបណា ដែលជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់ កាលពីខែមករាឆ្នាំ២០២០។

គេនៅចាំបានថា រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្លាប់មេបញ្ជាការកងឆ្មាំបដិវត្តឥស្លាម (IRGC) ឧត្តមសេនីយ៍ Qassem Soleimani ហើយក្រោយមក ទីក្រុងតេហេរ៉ង់ បានគំរាមសងសឹកម្តងហើយម្តងទៀត។
នៅពេលនេះ ការិយាល័យ FBI ក្នុងទីក្រុង Miami បានបញ្ជាក់ក្នុងការបង្ហោះលើបណ្តាញសង្គម X ថា FBI កំពុងតាមចាប់ខ្លួនបុរសឈ្មោះ Majid Dastjani Farahani ដើម្បីសាកសួរសំណួរពាក់ព័ន្ធផែនការសម្លាប់មន្រ្តីអាមេរិក។ បុរសអាយុ៤១ឆ្នាំរូបនេះ បានធ្វើសកម្មភាពឬត្រូវបានគេសន្មត់ថា ធ្វើសកម្មភាពក្នុងនាមក្រសួងស៊ើបការណ៍សម្ងាត់និងសន្តិសុខអ៊ីរ៉ង់ ព្រោះថាគាត់បានជ្រើសរើសគ្នីគ្នាដើម្បីបើកប្រតិបត្តិការនៅសហរដ្ឋអាមេរិក។

មន្ត្រី FBI អះអាងថា ខ្លួនកំពុងធ្វើការទាំងយប់ទាំងថ្ងៃ និងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះករណីនេះ។
សូមបញ្ជាក់ជាថ្មី លោក Soleimani ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ពេលធ្វើដំណើរទៅជួបជាមួយលោក Adil Abdul-Mahdi ដែលជាអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់។

ពេលនោះ ទីក្រុងវ៉ាស៊ីនតោននិយាយថា លោក Soleimani ជាអ្នកបញ្ជាដោយផ្ទាល់ឲ្យវាយប្រហារលើទីតាំងការទូតនិងយោធារបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
ក្រោយការធ្វើឃាតនោះ មន្ត្រីអ៊ីរ៉ង់ជាច្រើន បានប្រកាសដោយបើកចំហ អំពីការសងសឹកហើយឈានដល់ការគំរាមសម្លាប់លោក ត្រាំ និងមេដឹកនាំសហរដ្ឋអាមេរិកផ្សេងទៀតដូចជាអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo និងមេបញ្ជាការយោធាដែលពាក់ព័ន្ធនឹងការធ្វើឃាតនោះទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


