ព័ត៌មានអន្ដរជាតិ
តាលីបង់ អនុញ្ញាតឲ្យអ្នកមានហានិភ័យចាកចេញពី អាហ្វហ្គានីស្ថាន បន្ទាប់ពីថ្ងៃទី ៣១ សីហា
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា ពួកតាលីបង់បានធ្វើការប្តេជ្ញាអនុញ្ញាតឲ្យពលរដ្ឋអាមេរិក និងជនជាតិអាហ្វហ្កានីដែលមានហានិភ័យ ចាកចេញពីប្រទេស បន្ទាប់ពីថ្ងៃផុតកំណត់នៃការជម្លៀសនៅថ្ងៃទី ៣១ ខែសីហា ។

លោកបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីជួយមនុស្សដែលចង់ចាកចេញ នឹងមិនបញ្ចប់នៅថ្ងៃកាលបរិច្ឆេទនេះនោះទេ ។
រដ្ឋមន្ត្រីរូបនេះបាននិយាយទៀតថា រដ្ឋបាលអាមេរិកកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីតាមរកជនជាតិអាមេរិកទាំងនោះ ដែលនៅតែមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

កលោក Blinken បញ្ជាក់ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានជម្លៀសពលរដ្ឋអាមេរិកចំនួន ៤,៥០០ នាក់ក្នុងចំណោមជនជាតិអាមេរិកចំនួន ៦ ពាន់នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈប្រជាជនអាមេរិកប្រមាណ ១,៥០០ នាក់កំពុងរង់ចាំការជម្លៀសចេញពីប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ ។
ស្របពេលជាមួយគ្នានេះ លោក Blinken បាននិយាយនៅក្នុងសន្និសីទមួយថា “ចាប់តាំងពីថ្ងៃទី ១៤ ខែសីហាមក មនុស្សជាង ៨២,៣០០ នាក់ត្រូវបានហោះចេញពីទីក្រុងកាប៊ុលដោយសុវត្ថិភាព ខណៈអាទិភាពចម្បងរបស់យើង គឺការជម្លៀសពលរដ្ឋអាមេរិក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ India TV
ចុចអាន ៖ មកដឹងពីទំហំសព្វាវុធ រថពាសដែក និងយន្តហោះរបស់អាមេរិក ដែលធ្លាក់ដល់ដៃក្រុម តាលីបង់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


