ព័ត៌មានអន្ដរជាតិ
ត្រាំ បន្ទោសថា បើ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមក៏មិនផ្ទុះឡើងដែរ
ជាថ្មីម្តងទៀត ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានស្តីបន្ទោសខ្លាំងៗទៅរដ្ឋបាលអាមេរិកចាស់ ជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ដោយរិះគន់ចំៗថា បើលោក ចូ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលអង្គការណាតូ នោះរុស្ស៊ីក៏មិនបើកការវាយលុកដែរ។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈឆ្នាំ២០២៥ថា «នៅក្នុងជំហររបស់រុស្ស៊ី ប្រទេសមួយនេះមិនអាចអនុញ្ញាតឲ្យចូលណាតូបានឡើយ ហើយរឿងនោះក៏មិនត្រូវកើតឡើងដែរ។ យូរមកហើយ លោកវ្ល៉ាឌីមៀរ ពូទីន តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់។ លោក បៃដិន ចេញមុខនិយាយថា ពួកគេអាចចូលណាតូបាន ហើយខ្ញុំជឿថា នោះជាហេតុផលដែលសង្គ្រាមផ្ទុះឡើង»។
ស្របពេលជាមួយគ្នានោះ លោក ត្រាំ នៅតែអះអាងដដែលថា បើក្រោមការដឹកនាំរបស់គាត់ សង្គ្រាមនេះនឹងមិនអាចផ្ទុះឡើងបានឡើយ។
យ៉ាងណា នេះមិនមែនទើបលើកដំបូងទេដែលលោកត្រាំ ស្តីបន្ទោសបៃដិន ថាជាអ្នកផ្តើមជម្លោះនៅអ៊ុយក្រែន។ ជាក់ស្តែងកាលពីខែមុន ប្រធានាធិបតីអាមេរិករូបនេះ ក៏អះអាងដែរថា បើទីក្រុងវ៉ាស៊ីនតោនមិនចេញមុខធានាឲ្យទីក្រុងកៀវ ចូលរួមណាតូទេនោះ ម្ល៉េះសង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ។

លោក ត្រាំ អះអាងថា ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញអ៊ុយក្រែនចូលណាតូ ទាំងដែលដឹងថា វាជាក្តីកង្វល់និងជារឿងដែលរុស្ស៊ីជំទាស់ ហើយនោះជាដើមហេតុបង្កឲ្យមានសង្គ្រាម។ មិនត្រឹមប៉ុណ្ណឹង លោក បៃដិន ជាបុគ្គលដែលបំផ្លាញកិច្ចព្រមព្រៀងដែលអាមេរិកមានជាមួយរុស្ស៊ី ធ្វើឲ្យលទ្ធភាពនៃការពង្រីកឥទ្ធិពលសម្ព័ន្ធភាពយោធាដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ទៅលែងរួច។ តាំងតែមុនពេលលោក ពូទីន ឡើងកាន់តំណែងមកម្ល៉េះ, រុស្ស៊ីតែងបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនចង់ឃើញអ៊ុយក្រែនចូលណាតូទេ ប៉ុន្តែហេតុអ្វីបានជាលោក បៃដិន នៅតែមិនដឹងអី ហើយទទូចថា ទីក្រុងកៀវ គួរតែចូលរួមជាមួយណាតូទៀត!
សូមជម្រាបថា តាមពិតទៅ អ៊ុយក្រែនប្រាថ្នាក្លាយជាសមាជិកណាតូពេញសិទ្ធិជាយូរមកហើយ ហើយថែមទាំងបានដាក់ពាក្យចូលជាផ្លូវការកាលពីឆ្នាំ២០២២ទៀតផង បន្ទាប់ពីអតីតតំបន់ចំនួន ៤ របស់ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី។
យ៉ាងណា រឿងនេះត្រូវបានសមាជិកមួយចំនួនបដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយរុស្ស៊ី តែងប្រឆាំងយ៉ាងដាច់អហង្ការ ដោយអះអាងថា វានឹងបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយ ត្រាំ-ពូទីន ជជែកគ្នា ប្រទេសធំៗនៅអឺរ៉ុបចេញសេចក្ដីថ្លែងការណ៍គាំទ្រអ៊ុយក្រែនទ្វេដង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


