ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង ថៃ នឹងដាក់ដំណើរការនៅខែមេសា ក្រោយបង្ហាញប្រសិទ្ធភាពខ្លាំង លើវីរុសបំប្លែងខ្លួន ៤ ប្រភេទ ជាពិសេស Delta
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) បានដាក់ដំណើរការសាកល្បងមនុស្សលើកទី ២ លើវ៉ាក់សាំង Chula-Cov19 mRNA បន្ទាប់ពីដំណាក់កាលទី ១ បានបង្កើនអង់ទីគ័ររបស់អ្នកស្ម័គ្រចិត្តប្រឆាំងនឹងវីរុសកូវីដ ១៩ ។

សាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា វ៉ាក់សាំងនេះបានបង្ហាញថាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសទាំង ៤ នៅដំណាក់កាលទី ១ ហើយត្រូវបានរំពឹងថា នឹងចុះបញ្ជីដោយរដ្ឋបាលចំណីអាហារនិងឱសថថៃ (FDA) នៅខែ មេសា ឆ្នាំក្រោយនេះ។
លោកវេជ្ជបណ្ឌិត Kiat Ruxrungtham នាយកកម្មវិធីអភិវឌ្ឍនៃវ៉ាក់សាំង Chula-Cov19 mRNA និងជាស្ថាបនិកមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងនេះ បាននិយាយថា“ វ៉ាក់សាំង Chula អាចបង្កឲ្យមានការឆ្លើយតបរបស់អង់ទីគ័រដ៏ខ្លាំងក្លា និងល្អដូច Pfize ដែរ” ។
ដោយឡែកកាលពីថ្ងៃសៅរ៍ ក្រុមអ្នកស្រាវជ្រាវបានប្រកាសលទ្ធផល “ ពេញចិត្ត” ពីការសាកល្បងលើកដំបូងលើអ្នកស្ម័គ្រចិត្ត ៧២ នាក់ អាយុ ១៨-៥៥ និង អាយុ ៦៥-៧៥ ឆ្នាំ។

បន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំង mRNA អ្នកស្ម័គ្រចិត្តដំណាក់កាលទី ១ បានបង្កើតការការពារ ៩៤ ភាគរយប្រឆាំងនឹងរោគសញ្ញាកូវីដ ជាមួយនឹងការធ្វើឲ្យអង់ទីគ័រកើនឡើងកាន់តែខ្ពស់។ វ៉ាក់សាំងនេះក៏បានជួយជំរុញប្រព័ន្ធភាពស៊ាំ T-cell ដែលជួយសម្លាប់មេរោគនៅក្នុងកោសិការបស់មនុស្សដែលឆ្លងមេរោគ។

ថៃក៏បានបញ្ជាក់ថា វ៉ាក់សាំង Chula-Cov19 mRNA មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដទម្រង់ដើម ក៏ដូចជាវីរុសបំប្លែងខ្លួនសំខាន់ៗចំនួន ៤ ដែលកំពុងមានវត្តមាននៅក្នុងប្រទេស គឺ Alpha, Beta, Gamma និង Delta។ ហើយបច្ចុប្បន្ន វីរុសបំប្លែងខ្លួនទាំង ៤ នេះ មានចំនួនជាង ៩០ ភាគរយ នៃការឆ្លងថ្មីនៅក្នុងប្រទេសថៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សាកលវិទ្យាល័យមួយរបស់ថៃនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដរបស់ខ្លួនលើមនុស្ស
ចុចអាន៖ថៃ នឹងប្រើរូបមន្តចាក់វ៉ាក់សាំង ៥ ផ្សេងគ្នា ដើម្បីពន្លឿនយុទ្ធនាការបង្កើនភាពស៊ាំទូទាំងប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


