Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រាប់អ្នកជំងឺមហារីកគួរចាក់វ៉ាក់សាំងឲ្យលឿនបំផុត ចៀសវាងផលវិបាកពីការឆ្លងកូវីដ ឬវីរុសបំប្លែងខ្លួន

បានផុស

នៅ

អ្នកជំងឺមហារីកត្រូវបានចាត់ថ្នាក់ថាមានហានិភ័យខ្ពស់ នៃផលវិបាកពីការឆ្លងកូវីដ ១៩ ឬវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។ ជាពិសេសវ៉ាក់សាំងគួរតែចាក់ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបានចំពោះក្រុមនេះជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត​ Thanut Kuaycharoenpanich នាយក​មន្ទីរពេទ្យ Chiwamitra នៃ​ផ្នែក​មហារីក​បាន​និយាយ​អំពី​ការ​ចាក់​វ៉ាក់សាំងដល់​អ្នក​ជំងឺ​មហារីក​ដែល NCCN (បណ្ដាញ​មជ្ឈមណ្ឌល​ជាតិ​ទូលំទូលាយ) ថ្មីៗនេះ​បាន​ផ្ដល់​នូវ​គោលការណ៍​ណែនាំ​ចុងក្រោយ ​ស្ដីពី​បញ្ហា​នេះ​ដោយ​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​ជំងឺ​មហារីក​ដែល​មាន​ហានិភ័យ​ខ្ពស់ ​នៃ​ផលវិបាក​ពី​ការ​ឆ្លង​កូវីដ និងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ។ រួមទាំង​អ្នក​ថែទាំ​​ និង​អ្នក​ដែល​នៅ​ជិត​អ្នក​ជំងឺ​ ​ត្រូវ​ចាក់​វ៉ាក់សាំង​ភ្លាមៗ ​ឬ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ហើយ​វ៉ាក់សាំង​ទាំងអស់​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​ មិន​គួរ​រង់ចាំ​វ៉ាក់សាំង​ជាក់លាក់​ណា​មួយ​ឡើយ។

អ្នក​ជំងឺ​មហារីក​រួម​ទាំង​អ្នក​ដែល​កំពុង​ដំណើរការ​ព្យាបាល​ជំងឺ​មហារីក​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺកូវីដ -១៩ និងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។ ដូច្នេះ​សូម​កុំ​រង់ចាំ​វ៉ាក់សាំង​ពិសេស​ណាមួយ ​ហើយ​គួរ​តែ​ចាក់​វ៉ាក់សាំងដែលមាន​ជា​បន្ទាន់។ យោង​តាម​គោលការណ៍​ណែនាំ​របស់ NCCN អ្នក​ជំងឺ​មហារីក​ដែល​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ ឬ​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ​ និង​ការ​ព្យាបាល​ដោយ​កាំរស្មី​ អាច​ទទួល​បាន​វ៉ាក់សាំង ឲ្យ​បាន​ឆាប់​បំផុត ​លើកលែង​តែ​អ្នក​ជំងឺ​មហារីក​ដែល​ទទួល​ការ​ប្ដូរ​កោសិកា​ដើម ​និង​ការ​ព្យាបាល​ដោយ​ភាព​ស៊ាំ​ គួរ​តែ​រង់ចាំ​យ៉ាង​ហោច​ណាស់ ៣ ខែ​ បន្ទាប់​ពី​ការ​ព្យាបាល​ ដើម្បី​ទទួល​វ៉ាក់សាំង។ ។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ​ផល​ប៉ះពាល់​និង​ប្រតិកម្ម​មិន​ល្អពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ចំពោះ​អ្នក​ជំងឺមហារីកត្រូវបានគេរកឃើញ​ថា មិនខុសពីរោគ​សញ្ញា​ដែល​កើត​មាន​ចំពោះ​មនុស្ស​ទូទៅ​ដូចជា ​ការ​ចុកដៃ អស់កម្លាំង គ្រុនញាក់ ឈឺក្បាល ក្តៅខ្លួន និងអាឡ័កស៊ីពីវ៉ាក់សាំងជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ថៃ ត្រៀមរស់នៅជាមួយជំងឺកូវីដ ១៩ ពេលបើកព្រំដែនរបស់ខ្លួនឡើងវិញ

ចុចអាន៖ថៃ នឹងប្រើរូបមន្តចាក់វ៉ាក់សាំង ៥ ផ្សេងគ្នា ដើម្បីពន្លឿនយុទ្ធនាការបង្កើនភាពស៊ាំទូទាំងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម