ឥណ្ឌូណេស៊ី ចាប់នាវាលួចដឹកប្រេងខុសច្បាប់ជាង ៤ ពាន់តោន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ចាប់នាវាលួចដឹកប្រេងខុសច្បាប់ជាង ៤ ពាន់តោន

បានផុស

នៅ

កងទ័ពជើងទឹកឥណ្ឌូណេស៊ីនិយាយថា ខ្លួនបានរឹបអូសយកនាវាដឹកប្រេងដែលមានទង់ជាតិប៉ាណាម៉ាមួយគ្រឿង នៅក្នុងដែនទឹកក្បែរកោះ Riau បន្ទាប់ពីនាវាបរទេសនោះត្រូវបានរកឃើញថា បានដឹកប្រេងជាង ៤ ពាន់តោនដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូនេស៊ីលោកឧត្តមនាវីទោ Arsyad Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា នាវាដឹកប្រេង MT Zodiac Star ដែលមានទង់ជាតិប៉ាណាម៉ាត្រូវបានរឹបអូសដោយសង្ស័យថា បានធ្វើសកម្មភាពខុសច្បាប់នៅក្នុងដែនទឹករបស់ប្រទេស ។

លោកមេបញ្ជាការបាននិយាយទៀតថា នាវាដឹកប្រេងដែលមានទង់ជាតិប៉ាណាម៉ាបានដឹក “ប្រេងខ្មៅ” ចំនួន ៤,៦០០ តោន ដែលគេសង្ស័យថាជាកាកសំណល់ ដោយគ្មានការបោសសម្អាតពីកំពង់ផែ ឬការអនុញ្ញាតត្រឹមត្រូវក្នុងការដឹកជញ្ជូនទំនិញ ។

លោក Arsyad Abdullah បាននិយាយថា “កងទ័ពជើងទឹកនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការ ប្រឆាំងនឹងការរំលោភច្បាប់គ្រប់ទម្រង់ដែលកើតឡើងនៅក្នុងដែនទឹកឥណ្ឌូនេស៊ីនោះទេ” ។

មេបញ្ជាការកងទ័ពជើងទឹករូបនេះបាននិយាយថា ជាមួយនឹងនាវិក ១៩ នាក់រួមទាំងជនជាតិឥណ្ឌូណេស៊ី ១៨ នាក់ និងពលរដ្ឋម៉ាឡេស៊ីម្នាក់ផងនោះ នាវាដឹកប្រេងមួយគ្រឿងនេះត្រូវបាននាំទៅកាន់កំពង់ផែ Batam ប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះមិនមែនជាលើកទីមួយទេដែលនាវាទង់ជាតិប៉ាណាម៉ា បានបើករត់គេចពីអាជ្ញាធរក្នុងដែនទឹកឥណ្ឌូនេស៊ី ខណៈកាលពីខែមករា នាវាទង់ជាតិអ៊ីរ៉ង់ និងប៉ាណាម៉ានីដែលមានឈ្មោះថា MT Horse និង MT Freya ត្រូវបានរឹបអូសនៅក្នុងដែនទឹកឥណ្ឌូណេស៊ី ពីបទចោទផ្ទេរប្រេងខុសច្បាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ សមត្ថកិច្ច ឥណ្ឌូណេស៊ី ចាប់នាវាដឹកប្រេងដែល កម្ពុជា ស្វែងរក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services