ព័ត៌មានអន្ដរជាតិ
សេចក្តីព្រាងច្បាប់ចារកម្មដ៏ចម្រូងចម្រាសរបស់អូស្ត្រាលី គឺជា “ការមិនគោរពលទ្ធិប្រជាធិបតេយ្យ”
កាលពីសប្តាហ៍មុន ប្រទេសអូស្រ្តាលីបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងផ្តល់ឲ្យប៉ូលិសនូវអំណាចយ៉ាងច្រើន ក្នុងការធ្វើចារកម្មលើមនុស្សតាមរយៈគណនីនិងឧបករណ៍តាមអ៊ីនធើណិតរបស់ពួកគេខណៈច្បាប់នេះ ត្រូវបានគេចាត់ទុកថាជា ការមិនគោរពលទ្ធិប្រជាធិបតេយ្យ។
នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ រដ្ឋាភិបាលអូស្រ្តាលីបានអនុម័តវិសោធនកម្មច្បាប់ស្តីពីការឃ្លាំមើល ដែលឥឡូវនេះ កំពុងរង់ចាំការអនុម័តចុងក្រោយពីអគ្គទេសាភិបាល។
សេចក្តីព្រាងច្បាប់នេះ បញ្ជាក់ពីដីកាថ្មីចំនួន៣ ដែលអាចត្រូវបានប្រើប្រាស់ដោយប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) និងគណៈកម្មការស៊ើបអង្កេតឧក្រិដ្ឋកម្មអូស្រ្តាលី (ACIC) ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្ម។
- ដីការំខានទិន្នន័យ៖ ផ្តល់អំណាចដល់ប៉ូលិសក្នុងការចូលដំណើរការ កែប្រែឬលុបទិន្នន័យនៅលើឧបករណ៍ណាមួយ ដើម្បីបង្អាក់សកម្មភាពឧក្រិដ្ឋកម្ម។
- ដីកាសកម្មភាពបណ្តាញ៖ ផ្តល់អំណាចដល់ប៉ូលិសឲ្យប្រមូលការណ៍សម្ងាត់ពីឧបករណ៍ឬបណ្តាញនានា។
- ដីកាគ្រប់គ្រងគណនី៖ ផ្តល់សិទ្ធិអំណាចដល់ប៉ូលិស ឲ្យគ្រប់គ្រងគណនីអនឡាញរបស់ជនល្មើសដូចជាអ៊ីម៉ែល ប្រព័ន្ធផ្សព្វផ្សាយសង្គម ។ល។ ដើម្បីប្រមូលព័ត៌មាននៅក្នុងការស៊ើបអង្កេត។
នរណាម្នាក់ដែលត្រូវបានអំពាវនាវឲ្យជួយក្នុងការស៊ើបអង្កេត នឹងត្រូវបានការពារពីការទទួលខុសត្រូវស៊ីវិល ប៉ុន្តែការមិនគោរពតាមនឹងនាំឲ្យជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអូស្ត្រាលីអនុម័តសេចក្តីព្រាងច្បាប់បច្ចេកវិទ្យាថ្មីដែលមិនមានប្រជាប្រិយនៅក្នុងស្រុកឬអន្តរជាតិ។
ការធ្វើវិសោធនកម្មច្បាប់ទូរគមនាគមន៍និងច្បាប់ផ្សេងៗក្នុងឆ្នាំ២០១៨ បានជះឥទ្ធិពលដល់បច្ចេកវិទ្យា Encrypt ដែលធ្វើឲ្យប្រជាជនអូស្រ្តាលីងាយរងគ្រោះ ដោយតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្តល់ព័ត៌មានសម្ងាត់លើកម្មវិធីផ្ញើសារទូរស័ព្ទនិងសេវាកម្មគេហទំព័រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Express VPN
ចុចអាន៖ តៃវ៉ាន់ សុំឲ្យ អូស្រ្តាលី ជួយការពារសង្គ្រាមចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


