ព័ត៌មានអន្ដរជាតិ
រុស្ស៊ីដាក់សំណើជួយដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ តែអាមេរិកបដិសេធ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបង្ហើបឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីធ្លាប់បានដាក់សំណើកម្រិតការទូតដ៏សំខាន់មួយ ដើម្បីជួយបញ្ចប់ជម្លោះដែលកំពុងឆាបឆេះ ដោយនៅក្នុងសំណើនោះ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានស្នើសុំយកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទាំងអស់របស់អ៊ីរ៉ង់ មកផ្ញើទុកក្នុងប្រទេសរុស្ស៊ីវិញ ដែលលោកចាត់ទុកថាជា «ដំណោះស្រាយដ៏ល្អបំផុត»។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu នាថ្ងៃព្រហស្បតិ៍ទី១៦ខែមេសាឆ្នាំ២០២៦។

យ៉ាងណាមិញ ខាងរដ្ឋាភិបាលវ៉ាស៊ីនតោនបានសម្រេចចិត្តបដិសេធសំណើនេះ ប៉ុន្តែលោកពូទីន នៅតែបើកចំហរក្នុងការពិភាក្សារឿងនេះឡើងវិញ ប្រសិនបើភាគីពាក់ព័ន្ធត្រូវការ។
លោក Peskov ក៏បានរិះគន់ផងដែរចំពោះមូលហេតុនៃសង្គ្រាមនេះ ដោយលោកបានលើកឡើងថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ មិនដែលរកឃើញភស្តុតាងដែលថាអ៊ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរនោះទេ ហើយរុស្ស៊ីយល់ថា នេះគ្រាន់តែជាលេសសម្រាប់បង្កការឈ្លានពានប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកបានបដិសេធយ៉ាងដាច់អហង្ការថា រុស្ស៊ីមិនបានផ្តល់ជំនួយការសម្ងាត់ ឬភស្តុភារយោធាដល់អ៊ីរ៉ង់ឡើយ ដោយលោកបានបញ្ជាក់ថា «នេះមិនមែនជាសង្គ្រាមរបស់យើងទេ»។
សូមជម្រាបថា ការដកហូតយកស្តុកសារធាតុអ៊ុយរ៉ាញ៉ូមពីអ៊ីរ៉ង់ គឺជាលក្ខខណ្ឌស្នូលមួយរបស់សហរដ្ឋអាមេរិក ក្នុងការចរចាបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈ។ បច្ចុប្បន្ន អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ប្រមាណ៤៥០គីឡូក្រាម ដែលកំពុងលាក់ទុកក្នុងជម្រកក្រោមដី ហើយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់យ៉ាងដាច់អហង្ការថា អ៊ីរ៉ង់ត្រូវតែប្រគល់វាឲ្យដោយស្ម័គ្រចិត្ត បើមិនដូច្នោះទេ អាមេរិកនឹងប្រើវិធានការផ្សេងដើម្បីដណ្តើមយកឲ្យបាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


