ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ ឡាវ ចាប់ផ្ដើមផលិតថ្នាំគ្រាប់ចម្រាញ់ពីរុក្ខជាតិ ៣ ប្រភេទសម្រាប់ ព្យាបាលកូវីដ
ក្រុមហ៊ុនឱសថនៅប្រទេសឡាវ នឹងចាប់ផ្តើមផលិតឱសថរុក្ខជាតិជាទម្រង់ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ ១៩ ។
អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងចំណុះក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Lattanaxay Phetsouvanh បាននិយាយថា វិទ្យាស្ថានឱសថបុរាណឡាវបានស្រាវជ្រាវពីដំណើរការផលិតឱសថរុក្ខជាតិជាទម្រង់ថ្នាំគ្រាប់ សម្រាប់ប្រើដើម្បីព្យាបាលអ្នកជំងឺដែលឆ្លងជំងឺកូវីដ ១៩ ។

ថ្នាំគ្រាប់នេះនឹងត្រូវបានផលិតចេញពីស្មៅប្រមាត់មនុស្ស ជីរថ្ពាល់ត្រី និងខ្ញី ។
ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Lattanaxay បាននិយាយទៀតថា “បុគ្គលិកពេទ្យនៅប្រទេសឡាវក៏កំពុងព្យាបាលអ្នកជំងឺកូវីដចំនួន ៤៥០ នាក់ដោយប្រើថ្នាំគ្រាប់រុក្ខជាតិនេះនៅខេត្ត Champasack និងខេត្ត Savannakhet” ។

លោកបញ្ជាក់ថា “ឱសថរុក្ខជាតិនេះក៏ត្រូវបានគេមើលឃើញថាមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺផ្លូវដង្ហើម ជាពិសេសជំងឺកូវីដនេះតែម្ដង ។ បច្ចុប្បន្ន យើងក៏កំពុងប្រើឱសថរុក្ខជាតិដែលមានប្រភពក្នុងស្រុក និងមានការគាំទ្រពីរដ្ឋាភិបាលចិនផងដែរ” ។
អ្វីដែលសំខាន់នោះគឺថា បុគ្គលិកពេទ្យអាចនឹងសាកល្បងថ្នាំនេះជំនួសអ្នកជំងឺកូវីដ និងដើម្បីវាស់វែងថាតើវិធីព្យាបាលតាមបែបរុក្ខជាតិរបស់ឡាវមានប្រសិទ្ធភាពយ៉ាងណា នៅពេលផ្សំជាមួយវិធីព្យាបាលដែលមានស្រាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ ស្ងាត់ៗ ឡាវ ប្រកាសបើកសាលារៀននៅទូទាំងប្រទេសឡើងវិញនាខែក្រោយ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


