ព័ត៌មានអន្ដរជាតិ
Moderna កំពុងផលិតវ៉ាក់សាំងតែមួយដូសបញ្ចូលទាំងដូសបន្ថែម និងដូសបន្ថែមជំងឺផ្តាសាយ
ក្រុមហ៊ុនឱសថ Moderna Inc បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនបានកំពុងផលិតវ៉ាក់សាំងតែមួយដូសគត់ដែលបញ្ចូលទាំងដូសបន្ថែមប្រឆាំងកូវីដ-១៩ និងដូសបន្ថែមប្រឆាំងនឹងជំងឺផ្តាសាយ។
លោក Stéphane Bancel នាយកប្រតិបត្តិក្រុមហ៊ុន Moderna Inc បានឲ្យដឹងកំឡុងទិវា Moderna’s R&D ថា ៖«អាទិភាពលេខ១របស់យើងឥឡូវនេះគឺជាក្រុមហ៊ុនដែលនឹងនាំមកកាន់ទីផ្សារនូវវ៉ាក់សាំងផ្លូវដង្ហើមប្រចាំឆ្នាំដែលយើងតែងតែមានគម្រោងធ្វើឲ្យទាន់ទីផ្សារ និងអភិវឌ្ឍថ្មី»។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានផ្តល់នូវការធ្វើបច្ចុប្បន្នភាពលើការសាកល្បងឈានដល់ដំណាក់កាលពាក់កណ្តាលសម្រាប់វ៉ាក់សាំងបង្ការកូវីដ-១៩ចំពោះកុមារអាយុ៦ខែដល់តិចជាង១២ឆ្នាំ។
វ៉ាក់សាំង Moderna ដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់សម្រាប់មនុស្សធំចាប់ពីអាយុ១៨ឆ្នាំឡើងទៅនៅសហរដ្ឋអាមេរិកកាលពីខែធ្នូ បច្ចុប្បន្ននេះកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកសម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់ចំពោះមនុស្សវ័យជំទង់។
ជាផ្នែកមួយនៃការសាកល្បងគ្លីនិកសាស្ត្រសម្រាប់កុមារ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងធ្វើតេស្តវ៉ាក់សាំងចំណុះ៥០មីក្រូក្រាមរបស់ខ្លួនក្នុងការសិក្សាលើក្រុមកុមារចំនួន៤០០០នាក់ដែលមានអាយុចាប់ពី៦ឆ្នាំ និងតិចជាង១២ឆ្នាំ។
ក្រុមហ៊ុន Moderna បាននិយាយថា ការសិក្សាជម្រើសដូសម្រាប់ក្រុមអាយុផ្សេងគ្នាដូចជាអាយុ២ឆ្នាំដល់តិចជាង៦ឆ្នាំ និងអាយុ៦ខែដល់តិចជាង២ឆ្នាំ ក៏កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងដែរ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


