Connect with us

ព័ត៌មានអន្ដរជាតិ

ស្ងាត់មួយរយៈធំ ពេលនេះ អ៊ីស្រាអែល ប្រើយន្តហោះចម្បាំងវាយប្រហារលើតំបន់ហ្គាហ្សាជាថ្មី

បានផុស

នៅ

ប្រភពក្នុងស្រុកបាននិយាយនៅថ្ងៃចន្ទនេះថា យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើតំបន់ ៣ ដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

យោងតាមព័ត៌មានដែលទីភ្នាក់ងារ Anadolu ទទួលបានគឺថា អ៊ីស្រាអែលបានវាយលុកទីក្រុង Rafah ទីក្រុង Khan Yunis និងទីក្រុង Beit Lahia នៅភាគខាងត្បូងតំបន់ហ្គាហ្សា ។

ទន្ទឹមនោះ កងកម្លាំងការពារអ៊ីស្រាអែលបានប្រកាសនៅលើបណ្តាញសង្គម Twitter ថា “យើងបានវាយប្រហារបរិវេណក្រុមហាម៉ាសចំនួន ៤ ដែលប្រើសម្រាប់ការបណ្តុះបណ្តាលយោធា ឃ្លាំងអាវុធ និងច្រកចូលផ្លូវរូងក្រោមដីរបស់ភេរវកម្ម” ។

ស្របពេលជាមួយគ្នានេះ ខាងភាគីក្រុមហាម៉ាសមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ និងរបួសនៅឡើយទេ ។

បន្ថែមពីនេះ កាលពីថ្ងៃអាទិត្យអ៊ីស្រាអែលក៏បានប្រកាសដែរថា រ៉ុកកែតចំនួន ៣ គ្រាប់ដែលបាញ់ចេញពីតំបន់ហ្គាហ្សាក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ស្ងាត់ៗ អ៊ីស្រាអែល ត្រៀមចាក់វ៉ាក់សាំងកូវីដដូសទី ៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ នាទីute មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​​លោក ពូទីន បញ្ជា លោក Shoigu ទៅ​ទស្សនកិច្ច​​កូរ៉េខាងជើង ក្រោយអ៊ុយ​ក្រែន​ប្រើដ្រូន​វាយប្រហារ​​​​​​​ខ្លាំង​

ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋសិក្សាជីកប្រឡាយពីទន្លេមេគង្គទៅបឹងទន្លេសាប ដើម្បីកុំឱ្យទឹកហូរចោលអស់នៅរដូវប្រាំង និងធានាតម្រូវការពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ប្រធាន ICRC៖ តំបន់ហ្គាហ្សា អាក្រក់ជាង «នរកនៅលើដី» ទៅទៀត

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

អ្នកវិទ្យាសាស្រ្តជប៉ុន បង្កើតប្លាស្ទិកដែលអាចរលាយក្នុងទឹកសមុទ្រ​

Sokha Hotels

ព័ត៌មានពេញនិយម