ព័ត៌មានអន្ដរជាតិ
ស្លាប់៣១នាក់ របួស១៧០នាក់ ក្នុងការវាយប្រហារនៅកន្លែងចែកស្បៀងតំបន់ហ្គាហ្សា
យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីនចំនួន ៣១នាក់ត្រូវបានសម្លាប់ និងជាង ១៧០នាក់បានរងរបួសនៅជិតកន្លែងចែកចាយស្បៀងអាហារក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

សាក្សី និងបុគ្គលិកពេទ្យ បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលដែលប្រមូលផ្តុំគ្នាទទួលជំនួយមនុស្សធម៌។ បន្ថែមពីនោះ រថក្រោះអ៊ីស្រាអែលក៏បានបើកការបាញ់ប្រហារលើក្រុមមនុស្សរាប់ពាន់នាក់ផងដែរ ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Rafah ដែលជាកន្លែងចែកជំនួយ។
យ៉ាងណាមិញ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបដិសេធថា ខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិលនោះទេ ដោយបញ្ជាក់ថា មានតែការបាញ់ព្រមានប៉ុណ្ណោះដែលធ្វើឡើង ដើម្បីរារាំងការចូលទៅកាន់កន្លែងផ្តល់ជំនួយដោយគ្មានការអនុញ្ញាត។
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានរាយការណ៍ថាបានទទួលអ្នកស្លាប់ និងរបួសចំនួន ១៧៩នាក់ ដែលភាគច្រើនមានរបួសដោយគ្រាប់កាំភ្លើង ឬកម្ទេចគ្រាប់។
ICRC បាននិយាយថា «អ្នកជំងឺទាំងអស់បាននិយាយថា ពួកគេបានព្យាយាមទៅដល់កន្លែងចែកចាយជំនួយ។ នេះគឺជាចំនួនខ្ពស់បំផុតនៃអ្នករបួសដោយអាវុធនៅក្នុងឧប្បត្តិហេតុតែមួយ ចាប់តាំងពីការបង្កើតមន្ទីរពេទ្យបានជាងមួយឆ្នាំមុនមក»។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានពិពណ៌នាអំពីទិដ្ឋភាពដ៏ច្របូកច្របល់ នៅពេលដែលប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងផ្តល់ជំនួយ ចំពេលមានការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង។ ខ្លះត្រូវបានគេរាយការណ៍ថាត្រូវបានបាញ់ចេញពីទិសដៅជាច្រើន រួមទាំងពីរថក្រោះ និងយន្តហោះគ្មានមនុស្សបើក។
អង្គការសហប្រជាជាតិ បាននិយាយថា ប្រជាជនភាគច្រើននៃតំបន់ហ្គាហ្សាសរុប ២លាននាក់កំពុងប្រឈមនឹងគ្រោះទុរ្ភិក្សបន្ទាប់ពីការបិទផ្លូវជំនួយរបស់អ៊ីស្រាអែលអស់រយៈពេល ១១សប្តាហ៍។
ក្រុមហាម៉ាស បានអំពាវនាវឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពអ៊ីស្រាអែលពេញលេញ ជាលក្ខខណ្ឌដែលអ៊ីស្រាអែលបានច្រានចោល។ អ៊ីស្រាអែល ចង់បានបទឈប់បាញ់បណ្ដោះអាសន្នដែលស្នើឡើងដោយបេសកជនអាមេរិក Steve Witkoff រួមមាន ការបញ្ឈប់អរិភាពរយៈពេល ៦០ថ្ងៃ ការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ១០នាក់ និងសាកសព ១៨នាក់ ជាថ្នូរនឹងការរំដោះអ្នកទោសប៉ាឡេស្ទីនចំនួន ១ ២៣៦នាក់ និងសាកសពចំនួន ១៨០នាក់។
សូមជម្រាបថា មនុស្សជិត ៤ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេល ១០សប្តាហ៍កន្លងមកនេះ។ អង្គការសហប្រជាជាតិ និយាយថា មនុស្ស ៦០ម៉ឺននាក់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅសាជាថ្មី ដោយប្រតិបត្តិការជើងគោកនិងបញ្ជាជម្លៀសរបស់អ៊ីស្រាអែល ហើយរបាយការណ៍របស់ IPC គាំទ្រដោយអង្គការសហប្រជាជាតិ បានព្រមានថា មនុស្សប្រហែល ៥០ម៉ឺននាក់ប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានដ៏មហន្តរាយ នាប៉ុន្មានខែខាងមុខនេះ៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែលគំរាមឲ្យទទួលយកបទឈប់បាញ់ បើមិនចង់វិនាសខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


