ព័ត៌មានអន្ដរជាតិ
ក្រុមបាល់ទាត់នារី ជម្រើសជាតិអាហ្វហ្គានីស្ថាន រត់ភៀសខ្លួនទៅ ប៉ាគីស្ថាន ក្រោយតាលីបង់ គំរាម (មានវីដេអូ)
សមាជិកក្រុមបាល់ទាត់នារីវ័យក្មេងជម្រើសជាតិអាហ្វហ្គានីស្ថាន បានរត់ភៀសខ្លួនឆ្លងកាត់ព្រំដែនចូលប្រទេសប៉ាគីស្ថាន។
រឿងនេះបានកើតឡើងមួយខែ បន្ទាប់ពីក្រុមតាលីបង់ ឡើងកាន់អំណាចសាជាថ្មី ហើយសមាជិកក្រុមបាល់ទាត់យុវនារីជម្រើសជាតិអាហ្វហ្គានីស្ថាន ត្រូវបានគេរាយការណ៍ថា បានពួនសំងំលាក់ខ្លួនដោយភ័យខ្លាចអំពីសុវត្ថិភាពរបស់ពួកគេ។
ក្រុមអ្នកឃ្លាំមើលបាននិយាយថា ក្មេងស្រីដែលលេងឲ្យក្រុមជម្រើសជាតិអាយុក្រោម១៤ឆ្នាំ, ក្រោម១៦ឆ្នាំនិងក្រោម១៨ឆ្នាំ បានឆ្លងកាត់ព្រំដែនគោក ភាគខាងជើងដោយស្លៀកពាក់បិទជិត មុនពេលពួកគេផ្លាស់ប្តូរសម្លៀកបំពាក់វិញ។
ក្រុមអ្នកឃ្លាំមើលបាននិយាយប្រាប់សារព័ត៌មាន The Independent ថា អត្តពលិកជាស្ត្រី បានស្ថិតនៅក្នុងហានិភ័យភ្លាមៗ ដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយកីឡាបាល់ទាត់នារី ស្របពេលមានរបាយការណ៍ថា ក្រុមតាលីបង់ កំពុងឆែកឆេរតាមសណ្ឋាគារ ដើម្បីចាប់ខ្លួនពួកគេ។
អ្នកគ្រប់គ្រងថ្មីរបស់អាហ្វហ្គានីស្ថាន បានហាមស្ត្រីមិនឲ្យលេងកីឡាទាំងអស់ ក្នុងកំឡុងពេលគ្រប់គ្រងដំបូងរបស់ពួកគេនៅទសវត្សរ៍ឆ្នាំ១៩៩០ ហើយបានបង្ហាញថា ស្ត្រីនិងក្មេងស្រីនឹងប្រឈមមុខ ការរឹតត្បិតក្នុងការលេងកីឡា។
មន្រ្តីជាន់ខ្ពស់តាលីបង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីថា វាមិនចាំបាច់ទេ សម្រាប់ស្ត្រីក្នុងការលេងកីឡា។
ប៉ុន្តែកាលពីថ្ងៃអង្គារ លោក Bashir Ahmad Rustamzai អគ្គនាយកកីឡាថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ថ្នាក់ដឹកនាំកំពូលតាលីបង់ នៅតែកំពុងធ្វើការសម្រេចចិត្ត។
ក្រុមកីឡាការិនីក្មេងៗនិងគ្រូបង្វឹក ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ បានព្យាយាមរត់គេចពីប្រទេសកាលពីខែមុន ប៉ុន្តែការវាយប្រហារដោយគ្រាប់បែកដ៏សាហាវនៅអាកាសយានដ្ឋានក្រុងកាប៊ុល បានធ្វើឲ្យពួកគេជាប់គាំង។
ជាសរុប មនុស្សចំនួន៧៥នាក់ បានឆ្លងកាត់ព្រំដែនភាគខាងជើងកាលពីថ្ងៃអង្គារ មុនពេលធ្វើដំណើរទៅភាគខាងត្បូង ឆ្ពោះទៅទីក្រុង ឡាហ័រ ដែលនៅទីនោះ ពួកគេត្រូវបានស្វាគមន៍ដោយកម្រងផ្កានៅសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន។
គួរបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីប្រទេស ចាប់តាំងពីក្រុមតាលីបង់ ដណ្តើមអំណាច ដោយខ្លាចការវាយប្រហារសងសឹកឬការបង្ក្រាប៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិកជម្លៀសយោធា និងជនស៊ីវិល អាហ្វហ្គានីស្ថាន ជិត ៥០០ នាក់ចេញពី អ៊ូសបេគីស្ថាន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


