ព័ត៌មានអន្ដរជាតិ
លោក Trump អះអាងថា សូម្បីអ្នកប្រជាធិបតេយ្យក៏គិតថាគាត់ឈ្នះឆ្នោតដែរ
នៅក្នុងបទសម្ភាសន៍កាលពីព្រឹកថ្ងៃអាទិត្យ លោក Donald Trump បានចោទប្រកាន់ FBI និងក្រសួងយុត្តិធម៌របស់លោកថា បានឃុបឃិតគ្នាដើម្បីក្លែងបន្លំសន្លឹកឆ្នោតជួយលោក Joe Biden ឲ្យទទួលជ័យជម្នះ។

នៅក្នុងបទសម្ភាសន៍លើកដំបូងចាប់តាំងពីថ្ងៃបោះឆ្នោត លោក Trump បានប្រាប់ពិធីការិនី Maria Bartiromo របស់ទូរទស្សន៍ Fox News ថា “នេះគឺជាការក្លែងបន្លំទាំងស្រុងហើយ FBI និងក្រសួងយុត្តិធម៌ ប្រហែលជាពួកគេពាក់ព័ន្ធប៉ុន្តែតើមនុស្សត្រូវបានអនុញ្ញាតឲ្យរួចផុតពីរឿងនេះដោយវិធីណាទៅ”។
លោកបានប្រាប់ពិធីការិនីកម្មវិធី Sunday Morning Futures ថា ការបោះឆ្នោតនេះត្រូវបានគេក្លែងបន្លំ។

លោកប្រធានាធិបតីបានអះអាងដោយគ្មានភស្តុតាងនៅក្នុងបទសម្ភាសន៍នោះថា “សូម្បីតែអ្នកប្រជាធិបតេយ្យក៏គិតថាគាត់នឹងឈ្នះឆ្នោតដែរ”។
លោកប្រធានាធិបតីក៏បានប្រាប់អ្នកនាង Bartiromo ផងដែរថា គ្មានផ្លូវដែលលោក Biden រកបានសំឡេងគាំទ្រច្រើនជាងលោក Barack Obama នៅក្នុងការបោះឆ្នោតប្រធានាធិបតីទាំងពីររបស់លោកទេ។

លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងមិនមានប្រធានាធិបតី សមាជិកសភា ព្រឹទ្ធសភាឬអ្នកតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋដែលជាប់ឆ្នោតទៀតទេប្រសិនបើពួកគេអនុញ្ញាតឲ្យគណបក្សប្រជាធិបតេយ្យគេចផុតជាមួយការលួចសន្លឹកឆ្នោតឲ្យលោក Biden។
លោក Trump បន្តលើកឡើងថា អ្នកប្រជាធិបតេយ្យឥឡូវនេះបានដឹងពីរបៀបដើម្បីបន្លំប្រព័ន្ធយ៉ាងមានប្រសិទ្ធិភាពហើយនឹងមានបេក្ខជនរបស់ពួកគេឈ្នះរហូតចាប់ពីពេលនេះតទៅ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


