Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃដិន នឹងប្រកាសដំណឹងល្អពី​មូល​និធិ​អាកាសធាតុ​១០០​ប៊ីលានដុល្លារនៅ UN

បានផុស

នៅ

ប្រធានាធិប​តី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ត្រូវ​បាន​គេ​រំពឹងថា ​នឹង​ប្រកាស​«ដំណឹង​ល្អ»​ដើម្បី​​ដោះ​ស្រាយ​កង្វះ​ខាត​​ក្នុង​មូលនិធិ​អាកាស​ធាតុ​សកល​ចំនួន​១០០​ប៊ីលាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ (UN)ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី​២០ ខែ​កញ្ញា បន្ទាប់​ពីជំនួប​បិទ​ទ្វារ​មួយ​រវាង​ប្រទេស​​ដែល​ត្រៀម​បើក​មហា​សន្និបាត។

លោក បៃដិន ដែលនឹង​ថ្លែង​សុន្ទរកងាលើក​ដំបូង​របស់​លោក​ទៅ​កាន់​ស្ថាប័ន​ពិភព​លោក​ក្នុង​នាម​ជា​មេ​ដឹក​នាំ​អាមេរិក​នា​ថ្ងៃ​អង្គារ៍​នេះ​ត្រូវ​បាន​តំណាង​ដោយ​បេសកជន​អាកាស​ធាតុ​របស់​លោក​គឺ​លោក John Kerry នៅ​ក្នុង​កិច្ច​​ប្រជុំ​ត្រូវ​បាន​រៀប​ចំ​ដោយ​ចក្រភព​អង់គ្លេស និង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​លោក Antonio Guterres។

មុន​ពេលកិច្ច​ព្រម​ព្រៀង​ក្រុង​បារីស បណ្តា​ប្រទេស​អភិវឌ្ឍ​បាន​សន្យាថា នឹង​កៀរគរ​ថវិកា​ចំនួន​១០០​ប៊ីលាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​រាប់​ចាប់​ពី​ឆ្នាំ​២០២០​ដើម្បី​គាំទ្រ​ដល់​ប្រទេស​ក្រី​ក្រ​ជា​មួយ​នឹង​អាកាស​ធាតុ​សម​ស្រប ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មាន​កង្វះ​ខាត​ដែល​មាន​​ប្រហែល​ជា​២០​ប៊ីលាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

«យើង​បាន​ឮ​ពី​តំណាង​អាមេរិក​នៅ​ក្នុង​បន្ទប់..មាន​ដំណឹង​ល្អ​ខ្លះ​ជិត​មក​ដល់»។ មន្ត្រី UN បាន​និយាយ និង​បន្ថែម​ថា «មាន​ទស្សនៈ​ និង​សញ្ញាវិជ្ជមាន​ពិត​ប្រាកដ​ពី​តំណាង​សហរដ្ឋ​អាមេរិក»។

«មែន​ទែន​ទៅ យើង​មិន​មាន​សេចក្តី​លំអិត​ទេ តែ​សង្ឃឹម​ថា វា​នឹង​ជួយ​ផ្តល់​នូវ​ភាព​ច្បាស់​លាស់​ដែល​អាមេរិក​មាន​បំណង​បង្កើត​ការ​គាំទ្រ​លើ​ការ​កៀរគរ​ថវិកា​ចំនួន​១០០​ប៊ីលាន​ដុល្លារ​អាមេរិក»។ មន្ត្រី​ UN បាន​បញ្ជាក់។

ដំណឹង​នេះ​គឺ​ជា​សេចក្តី​សង្ឃឹម​ខ្លះ​ៗ​ទុក​ជា​មុន​ទៅ​លើផ្នែក​អាកាស​ធាតុ បន្ទាប់​ពី​មាន​របាយការណ៍​ថ្មី​ៗ​ជា​ច្រើន​បង្ហាញ​ពី​រូប​ភាព​ដ៏​អាក្រក់​នៃ​ផែន​ដី​នា​ពេល​អនាគត ស្របពេល​អ្នក​បំពុល​បរិយាកាសកំពូល​ៗ​ក្នុង​លោក​នៅ​តែ​បន្ត​​បញ្ចេញ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​អត្រា​គួរ​ឱ្យ​ព្រួយ​បារម្ភ។

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson សហរៀប​ចំ​កិច្ច​ប្រជុំបាន​នាំ​មេ​ដឹក​នាំ​ឲ្យ​ទទួល​បន្ទុក​បរាជ័យ​​របស់​ពូក​គេ​ដើម្បីឲ្យ​សន្យាផ្តល់​មូលនិធិ​ដែល​មាន​បំណង​រក​ឲ្យ​បាន​១០០​ប៊ីលាន​ដុល្លារ​​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២៥៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១ ២០០ កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

មកស្គាល់កវីនិពន្ធឆ្នើមៗ នៅពីក្រោយបទដ៏កក្រើកពិភពតន្ត្រី របស់កំពូលៗតារាចម្រៀង មុនមានតន្ត្រីរ៉េប

ជីវិតកម្សាន្ដ១៤ នាទីutes មុន

កវីនិពន្ធឆ្នើម ១០រូប នៅពីក្រោយបទចម្រៀងដ៏កក្រើកពិភពតន្ត្រី របស់កំពូលតារាចម្រៀងមនោសញ្ចេតនា

សន្តិសុខសង្គម៣៧ នាទីutes មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ម្ចាស់មកុដ Miss Cosmo Cambodia 2025 ត្រៀមទៅប្រកួតលើឆាកអន្តរជាតិ

នយោបាយ២៣ ម៉ោង មុន

ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយ​បើថៃមិនថយ «វ៉ៃ»

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី ទម្លាយមូលហេតុដែល ហ្សេលេនស្គី ស្វះស្វែងឲ្យមានកិច្ចប្រជុំត្រីភាគី ជាមួយ ពូទីន និងត្រាំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

Sokha Hotels

ព័ត៌មានពេញនិយម