Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដាត្រូវបង់ប្រាក់រាប់ពាន់លានដុល្លារទៅកុមារជនជាតិដើមដែលត្រូវបានបំបែកពីគ្រួសារ

បានផុស

នៅ

ប្រទេសកាណាដាបានប្រាព្ធទិវាជាតិលើកដំបូងដើម្បីរំលឹកដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីប្រព័ន្ធសាលារៀនលំនៅដ្ឋានរបស់ប្រទេស។

ថ្ងៃ​ឈប់​សម្រាក​តាម​ច្បាប់​បាន​ធ្វើ​ឡើងមួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​សហព័ន្ធ​បានរក្សា​សាល​ក្រម​​ឆ្នាំ​២០១៦​ដែល​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាលបង់​ប្រាក់​​ជំងឺ​ចិត្ត​ដល់​​កុមារ​ជន​ជាតិ​ដើម​​ដែលត្រូវ​បាន​ដាក់​ឲ្យ​រៀន និង​មើល​ថែ​បែក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ។

ទិវាជាតិ​ដែល​ត្រូវ​បាន​ហៅ​ជា​ផ្លូវ​ការថា «​សច្ចធម៌​ និង​ការផ្សះ​ផ្សា​»​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ការ​សម្រេច​របស់​តុលាការ​បាន​គូស​បញ្ជាក់​ពី​ប្រវត្តិ​សាស្ត្រ​នៃការ​រើស​អើង​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​​លើ​សហគមន៍ជន​ជាតិ​ដើម First Nations។

លោក​នាយក​រដ្ឋ​មន្ត្រី​កាណាដា Justin Trudeau បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ការ​ទទួល​ស្គាល់«ចំពោះ​ភយន្តរាយ អយុត្តិធម៌ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដែល​ជន​ជាតិ​ដើម​ទទួល​រង និង​​នៅ​តែ​បន្ត​ប្រឈម ដោយ​សារ​តែ​ប្រព័ន្ធ​សាលា​រៀន​លំនៅដ្ឋាន ការ​ប្រកាន់​ពូជសាសន៍​ជា​ប្រព័ន្ធ និង​​ការ​រើស​អើង​​​នៅ​តែ​កើត​មាន​ក្នុង​សង្គម​របស់​យើង»។

«យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​រៀន​អំពី​ប្រវត្តិ​សាស្ត្រ និងកេរ្តិ៍​ឈ្មោះរបស់​សាលា​រៀន​លំនៅដ្ឋាន»។ លោក​នាយករដ្ឋ​មន្ត្រី​មាន​ប្រសាសន៍ និង​បន្ត​ថា «វា​ជា​ការ​​ប្រឈម​នឹង​ការ​ពិត​ដ៏​លំបាក​ទាំង​នេះ និង​កែ​តម្រូវ​កំហុស​ឆ្គង់ នោះ​យើង​អាច​ឆ្ពោះ​ទៅ​មុខ​រួម​គ្នា​ប្រកប​ដោយ​ភាព​វិជ្ជមាន យុត្តិធម៌ និង​អនាគត​រុង​រឿង​កាន់​តែ​ច្រើន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Trudeau បាន​ឲ្យ​ដឹង​ថា កុមារ​​ជន​ជាតិ​ដើម​ភាគ​ច្រើន​បំផុតរាប់​ពាន់​នាក់​ត្រូវ​បាន​គេ​បំបែក​ចេញ​ពី​ក្រុម​គ្រួសារ និង​បង្ខំ​ឲ្យរៀន​សូត្រ​នៅ​សាលា​រៀន​លំនៅដ្ឋានចន្លោះ​សតវត្សរ៍​ទី​១៩ និង​ទសវត្សរ៍​ឆ្នាំ​១៩៩០។ យ៉ាង​ហោច​ណាស់​កុមារជន​ជាតិ​ដើម​ ១៥០ ០០០​នាក់ មក​ពី​ទូទាំង​ប្រទេស​​​ទទួល​រងផល​ប៉ះ​ពាល់។

គណៈកម្មការ​សច្ច​ធម៌ និង​ការ​ផ្សះផ្សា​រ​បស់​កាណាដា​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០១៥​ ដែល​បាន​ពិពណ៌នា​លំអិត​អំពី​ប្រព័ន្ធ​សាលា​រៀន​លំនៅដ្ឋាន​ បាន​​ប៉ាន់​ស្មានថា​ កុមារ​ជាង​៤០០០​នាក់​បាន​ស្លាប់​នៅ​សាលា​រៀន​លំនៅដ្ឋាន​​ក្នុង​រយៈ​ពេល​នោះ។

តាម​របាយការណ៍​បង្ហាញ​ថា ក្នុង​រយៈ​ពេល​នោះ ការ​​រំលោភ​បំពាន​លើ​រាង​កាយ ផ្លូវ​ភេទ និង​ផ្លូវ​ចិត្ត​ត្រូវ​បាន​ទទួល​រង​ដោយ​កុមារ​នៅស្ថាប័ន​គ្រប់​គ្រង​ដោយ​រដ្ឋ និង​ព្រះ​វិហារ​កាតូលិក។​

កាល​ពី​ដើម​ឆ្នាំ​នេះ អដ្ឋិ​ធាតុ ឬ​សំណល់​កុមារ​រាប់​រយ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​ទី​តាំង​ជា​ច្រើន​ដែល​ជា​អតីត​កន្លែង​សាលា​រៀន​លំនៅដ្ឋាន។

កុមាររាប់​ពាន់​នៃ​សហគមន៍ជន​ជាតិ​ដើម​ First Nations ដែល​ត្រូវ​បាន​គេ​បំបែក​ចេញ​ពី​ក្រុម​គ្រួសារ និង​ដាក់​​ចូល​ក្នុង​សុខុមាលភាព​​​ប្រហែល​ជា​ទទួល​បាន​សំណង​ឆាប់​ៗ​ បន្ទាប់​ពី​តុលាការ​បាន​ចេញ​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ពុធ។

​ឆ្នាំ​២០០៧ សង្គម​ថែទាំ និង​សភាជន​ជាតិ​ដើម​ First Nations បាន​ដាក់​ពាក្យ​បណ្តឹង​សិទ្ធិ​មនុស្ស​លើ​ប្រទេស​​កាណាដា​ដោយ​ចោទ​ប្រកាន់​ពី​បទ​រើស​អើង​ប្រឆាំង​ប្រឆាំង​នឹង​កុមារ​ជន​ជាតិ​ដើម First Nations និង​ក្រុម​គ្រួសារ។

ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ដំណើរ​ការ​រឿង​ក្តី និង​សវនាការ​ សាលា​ក្តី​សិទ្ធិ​មនុស្ស​កាណាដា​បាន​សម្រេច​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​​នៅ​ឆ្នាំ​២០១៩​បង់​ប្រាក់​ទៅ​កុមារ ឪពុក​ម្តាយ ឬ​យាយតាប្រមាណ​ ៣១០០០​ដុល្លារ​អាមេរិក​ម្នាក់ៗ។ នេះ​បើ​យោង​តាម​កំណត់​ហេតុ​របស់​តុលាការ។ ពួក​គេ​អាច​ទទួល​បាន​​២០០០០​ដុល្លារ​សម្រាប់​ការ​ឈឺ​ចាប់ដោយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​២០០០០​ដុល្លារ​ទៀត​សម្រាប់​ការ​រើសអើង។

កុមារ​​ដែល​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ការ​ចិញ្ចឹម​ថែរក្សា​មុន​ពេល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៦ និង​នៅ​មានរហូត​ដល់​ពេល​នេះ​​ មាន​សិទ្ធិទទួល​បាន​ប្រាក់​សំណង។

វា​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​នឹង​ទទួល​បាន​សំណង ប៉ុន្តែ​បើ​តាម សង្គម​ថែទាំ និង​សភាជន​ជាតិ​ដើម​ First​ Nations បាន​ប៉ាន់​ស្មាន​ថា ប្រហែល​ជា​៥៤០០០​នាក់​អាច​ទទួល​បាន​សំណង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម