ព័ត៌មានអន្ដរជាតិ
តាលីបង់ ព្រមានលោក បៃដិន ថា នឹងជួបផលវិបាក បើយន្តហោះគ្មានមនុស្សបើកអាមេរិក ចូលដែនអាកាស អាហ្វហ្គានីស្ថាន
ក្រុមតាលីបង់បានព្រមានសហរដ្ឋអាមេរិកថា ពួកគេនឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើមិនបញ្ឈប់ការហោះហើរយន្តហោះគ្មានមនុស្សបើក នៅលើដែនអាកាសអាហ្វហ្គានីស្ថានទេនោះ។

លោក Zabihullah Mujahid អ្នកនាំពាក្យរបស់ក្រុមនេះ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើកិច្ចព្រមព្រៀងសន្តិភាព ដែលខ្លួនចុះហត្ថលេខានៅប្រទេសកាតា ដោយបន្តការល្បាតប្រើយន្តហោះគ្មានមនុស្សបើកនៅទូទាំងប្រទេស។
សេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter បានឲ្យដឹងថា “យើងសូមអំពាវនាវដល់ប្រទេសទាំងអស់ ជាពិសេសសហរដ្ឋអាមេរិក ឲ្យគោរពអាហ្វហ្គានីស្ថាន ដោយគោរពសិទ្ធិ ច្បាប់និងការប្តេជ្ញាចិត្តអន្តរជាតិ ដើម្បីការពារផលវិបាកអវិជ្ជមានណាមួយ”។

កងកម្លាំងអាមេរិក បានដកចេញទាំងស្រុងពីប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ៣០ ខែសីហា ដោយប្រគល់ការគ្រប់គ្រងប្រទេសនេះទៅឲ្យក្រុមតាលីបង់វិញ បន្ទាប់ពីរដ្ឋាភិបាលដែលខ្លួនបានចំណាយពេលជួយ ២០ ឆ្នាំនិងជួយសាងសង់គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ បានដួលរលំក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍។
ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញារក្សាសមត្ថភាពនៅ អាហ្វហ្គានីស្ថាន ដោយអនុញ្ញាតឲ្យអាមេរិក វាយប្រហារគោលដៅភេរវករនៅក្នុងប្រទេសនេះ។

នោះមានន័យថា យន្តហោះគ្មានមនុស្សបើក នៅតែបន្តហោះហើរក្នុងដែនអាកាស អាហ្វហ្គានីស្ថាន ប៉ុន្តែត្រូវលោក Mujahid និយាយថា ជាការរំលោភច្បាប់អន្តរជាតិហើយគួរតែបញ្ឈប់។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ទេថា តើផលវិបាកអវិជ្ជមានដែលលោកលើកឡើង គឺជាអ្វីនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យន្តហោះគ្មានមនុស្សបើកអាមេរិក សម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុម អាល់កៃដា នៅស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


