ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង គំរាម UN ឲ្យគិតដល់ផលវិបាក មុននឹងរិះគន់កម្មវិធីមីស៊ីល របស់ខ្លួន
កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងជើង បានចេញការព្រមានខ្លាំងៗ ចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបាននិយាយថា ស្ថាប័នសន្តិសុខអន្តរជាតិមួយនេះ ត្រូវគិតឲ្យបានវែងឆ្ងាយជាងនេះ អំពីផលវិបាក នៅពេលដែលរិះគន់កម្មវិធីមីស៊ីលរបស់ខ្លួន។
យោងតាមសារព័ត៌មាន KCNA, លោក Jo Chol Su មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានក្រុមប្រឹក្សាសន្តិសុខ UN ថា គួរតែគិតគូរពីផលអាក្រក់ដែលវានឹងកើតឡើងនាពេលអនាគត ប្រសិនបើពួកគេព្យាយាមរំលោភអធិបតេយ្យភាពរបស់កូរ៉េខាងជើង។

លោក Jo ក៏បានចោទប្រកាន់ស្ថាប័ន UN មួយនេះផងដែរថា បានប្រើ “ស្តង់ដារពីរ” ពីព្រោះ ខ្លួនមិនទទួលបានភាពស្មើភាព ជាមួយនឹងការធ្វើតេស្តអាវុធស្រដៀងគ្នាដោយសហរដ្ឋអាមេរិកនិង សម្ព័ន្ធមិត្តរបស់ខ្លួន។
នេះគឺជាការបដិសេធចំពោះភាពមិនលម្អៀង វត្ថុបំណងនិងតុល្យភាព ដែលជាខ្សែជីវិតនៃសកម្មភាពរបស់ UN និងជាការបង្ហាញឲ្យឃើញច្បាស់នូវស្តង់ដារដោះស្រាយពីរ។ បណ្តាសមាជិករបស់ UN នឹងប្រឈមផលវិបាក ប្រសិនបើពួកគេនៅតែបន្ត ការគិតនិងការវិនិច្ឆ័យ។

ក្រុមប្រឹក្សានេះ បានជួបប្រជុំគ្នាដោយបិទទ្វារកាលពីថ្ងៃសុក្រ តាមសំណើរបស់សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត ជុំវិញការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ។
កិច្ចប្រជុំថ្ងៃសុក្រ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប្រឆាំងយន្តហោះថ្មី ដែលជាការអភិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងស៊េរីនៃការសាកល្បងអាវុធ រួមទាំងការបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង មីស៊ីល Ballistic និងមីស៊ីលផ្លោងដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

បន្ទាប់ពីស្ងប់ស្ងាត់រយៈពេល៦ខែ កូរ៉េខាងជើងបានបន្តសាកល្បងមីស៊ីលនៅក្នុងខែកញ្ញា ដោយបាញ់មីស៊ីលដែលទើបអភិវឌ្ឍន៍ថ្មី រួមមានទាំងអាវុធនុយក្លេអ៊ែរមានសមត្ថភាពបាញ់ដល់កូរ៉េខាងត្បូង និងជប៉ុនផងដែរ។
យោងតាមសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខ UN, ប្រទេសកូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពមីស៊ីលផ្លោងណាមួយឡើយ ព្រោះប្រទេសនេះមានគោលបំណងបំពាក់អាវុធនុយក្លេអ៊ែរលើមីស៊ីលផ្លោងរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូរ៉េខាងជើង ធ្វើតេស្តមីស៊ីល ទើបអភិវឌ្ឍន៍ថ្មីមួយគ្រាប់ទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


