Connect with us

ព័ត៌មានអន្ដរជាតិ

មិនព្រមធ្វើតេស្តរកកូវីដ ស្រ្តីវៀតណាម ត្រូវពិន័យជាប្រាក់ជិត ១០០ដុល្លារ

បានផុស

នៅ

ស្ត្រីវៀតណាមម្នាក់ ដែលគេបង្ខំឲ្យធ្វើតេស្តរកវីរុសកូវីដ-១៩ កាលពីសប្តាហ៍មុន តម្រូវឲ្យបង់ប្រាក់ពិន័យចំនួន ៨៨ ដុល្លារអាមេរិក ចំពោះការមិនគោរពតាមបទបញ្ជាបង្ការការរីករាលដាលនៃជំងឺឆ្លង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការប្រជាជននៅសង្កាត់ Vinh Phu ក្នុងទីក្រុង Thuan An បាននិយាយថា ការពិន័យនេះ ត្រូវបានអនុវត្តចំពោះស្រ្តីម្នាក់ឈ្មោះ Hoang Thi Phuong Lan អាយុ ៣៨ឆ្នាំ ដែលរស់នៅផ្ទះល្វែង Ehome 4 ក្នុងខេត្ត Binh Duong។

លោកស្រី Lan ត្រូវបានពិន័យជាប្រាក់ ២ លានដុង (៨៨ ដុល្លារ) ចំពោះការខកខានមិនបានធ្វើតេស្ត តាមការស្នើសុំរបស់អាជ្ញាធរសុខាភិបាល ក្នុងអំឡុងពេលព្យាយាមទប់ស្កាត់ជំងឺឆ្លង ដូចមានចែងក្នុងអនុក្រិត្យរបស់រដ្ឋាភិបាលដែលចេញនៅឆ្នាំ ២០២០។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាម បានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៤,៣៦៣ ករណីនៅទូទាំងប្រទេស កាលពីថ្ងៃអង្គារ រួមជាមួយអ្នកជំងឺជាសះស្បើយចំនួន ២៥,៥៧៣នាក់ និងមានអ្នកស្លាប់ចំនួន១៣៤នាក់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Tuoi Tre

ចុចអាន៖ ភាគខាងជើងប្រទេសវៀតណាម ជួបអាកាសធាតុត្រជាក់ខ្លាំង នៅសប្តាហ៍នេះ

ចុចអាន៖ ក្រុមហ៊ុនអូស្រ្តាលី ប្រមូលឧបករណ៍តេស្តកូវីដមកវិញ ព្រោះចេញលទ្ធផលខុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម