Connect with us

ព័ត៌មានអន្ដរជាតិ

នាវាមុជទឹកអាមេរិក ជួបហេតុការណ៍ភ្ញាក់ផ្អើល នៅសមុទ្រចិនខាងត្បូង

បានផុស

នៅ

នៅក្នុងហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នាវិកអាមេរិកជាង ១០ នាក់ បានរងរបួសបន្ទាប់ពីនាវាមុជទឹកនុយដើរដោយថាមពលក្លេអ៊ែរមួយគ្រឿង បានបុកនឹងវត្ថុដែលគេមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងធ្វើដំណើរក្នុងដែនទឹក ជុំវិញសមុទ្រចិនខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាមេរិកបាននិយាយថា នាវិកចំនួន ១៥ នាក់ បានរងរបួសស្រាលនៅពេលនាវា USS Connecticut បានបុកជាមួយវត្ថុមួយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈព័ត៌មានទើបតែបញ្ចេញនៅថ្ងៃសុក្រទី ៨​ ខែតុលានេះ។

ឧបទ្ទវហេតុនេះបានកើតឡើង ស្របពេលមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ ជុំវិញការលុកលុយរបស់ប្រទេសចិន ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់។

អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិកបាននិយាយថា ឥឡូវនេះ នាវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទឹកដី Guam របស់អាមេរិក។

អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កន្លែងរុញច្រានថាមពលនុយក្លេអ៊ែររបស់នាវាមុជទឹក USS Connecticut មិនរងផលប៉ះពាល់ទេ ហើយនៅតែធ្វើប្រតិបត្តិការពេញលេញដដែល។ វិសាលភាពនៃការខូចខាតចំពោះនាវាមុជទឹក កំពុងត្រូវបានវាយតម្លៃ។ កងទ័ពជើងទឹកអាមេរិកមិនបានស្នើសុំជំនួយទេ”។

គួរបញ្ជាក់ថា នាវាមុជទឹក USS Connecticut កំពុងប្រតិបត្តិការនៅក្នុងដែនទឹក ជុំវិញសមុទ្រចិនខាងត្បូង ដែលជាទី សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិងកំពុងធ្វើសមយុទ្ធយោធារួមគ្នា។ បេសកកម្មនេះរួមមាននាវាមកពីអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី កាណាដានិងហូឡង់។

សមយុទ្ធនេះកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងអូស្ត្រាលី បានឯកភាពលើកិច្ចព្រមព្រៀងសន្តិសុខជាប្រវត្តិសាស្ត្រនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្រុមហ៊ុនរបស់នាវាដែលលួចដឹកប្រេងពីកម្ពុជា ចេញមុខបកស្រាយហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម