Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនរបស់នាវាដែលលួចដឹកប្រេងពីកម្ពុជា ចេញមុខបកស្រាយហើយ!

បានផុស

នៅ

ប្រតិបត្តិករនៃនាវាដឹកប្រេងដោតទង់ជាតិបាហាម៉ា ឈ្មោះ MT Strovolos បានចេញមុខបដិសេធរបាយការណ៍ដែលថា នាវានេះបានដឹកប្រេងឆៅចេញពីកម្ពុជាដោយខុសច្បាប់ បន្ទាប់ពីនាវានេះ ត្រូវបានរឹបអូស ដោយសារតែការឈប់សំចតនៅដែនសមុទ្រឥណ្ឌូណេស៊ីដោយគ្មានការអនុញ្ញាត។

ជាងនេះទៅទៀត ប្រតិបត្តិករដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបាននិយាយថា នាវាដឹកប្រេងនេះគឺស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើការផ្លាស់ប្តូរនាវិក ហើយកំពុងអំពាវនាវឲ្យមានការដោះលែងសមាជិកនាវិកទាំងអស់។

នាវា Strovolos និងនាវិក ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារដោយអាជ្ញាធរឥណ្ឌូណេស៊ី សម្រាប់ការចោទប្រកាន់ថា នាវានេះបានចតក្នុងដែនទឹករបស់ខ្លួនក្នុងទីក្រុង Batam ដោយគ្មានការអនុញ្ញាត និងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចោទប្រកាន់នាវាដឹកប្រេងនេះថា បានលួចប្រេងឆៅចំនួន ៣០០,០០០ បារ៉ែល។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ World Tankers Management ដែលជាប្រតិបត្តិករនាវាបានបញ្ជាក់ថា នាវានេះស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីសុទ្ធ គឺសម្រាប់ហេតុផលមនុស្សធម៌ ហើយបាននិងកំពុងប្រតិបត្តិការក្នុងវិសាលភាពនៃធម្មនុញ្ញរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នកជួលនាវា បានដាក់ប្រេងឆៅរបស់កម្ពុជាកាលពីខែឧសភាដោយយល់ថា ទំនិញនោះគឺជារបស់អ្នកជួល។

បន្ទាប់ពីអ្នកជួលមិនបានបង់ប្រាក់ឲ្យ, ក្រុមហ៊ុន World Tankers Management និយាយថា នាវា Strovolos និងនាវិករបស់ខ្លួន បានធ្វើដំណើរទៅប្រទេសថៃដើម្បីចាក់ប្រេង ហើយនៅទីនោះ ពួកគេក៏បានព្យាយាមផ្លាស់ប្តូរនាវិកផងដែរ ដោយសារតែនាវិកជាច្រើននាក់ មិនបានចុះពីនាវាឡើយ ចាប់តាំងពីខែកញ្ញាមក។

ដោយសារតែការរឹតត្បិតនៃជំងឺកូវីដ-១៩ ការផ្ទេរនាវិកមិនត្រូវបានធ្វើឡើងឡើយ ហើយទីបំផុត អ្នកជួលក៏បានបញ្ចប់។ នៅពេលនោះ ក្រុមហ៊ុន World Tankers Management បានស្នើសុំឲ្យដកទំនិញចេញ ដោយការផ្ទេរពីនាវាមួយទៅនាវាមួយ នៅទីតាំងងាយស្រួលនិងជាក់ស្តែង។ ក្រុមហ៊ុននិយាយថា កិច្ចព្រមព្រៀងមិនត្រូវបានសម្រេចទេ។

យោងតាម World Tankers Management, នៅពេលនាវាបានទៅដល់ប្រទេសថៃ កងនាវាចរថៃក៏បានឡើងទៅនាវានោះផងដែរ តាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែពួកគេមិនបានឃាត់នាវានោះឡើយដោយសារតែវិធានការរឹតបណ្តឹងកូវីដ-១៩ ហើយអនុញ្ញាតឲ្យបន្តដំណើរទៅឥណ្ឌូណេស៊ី។

ឥឡូវនេះ ក្រុមហ៊ុន World Tankers Management បានច្រានចោលនូវការធ្វើខុស រួមទាំងការចោទប្រកាន់ដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ GCaptain

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម