ព័ត៌មានអន្ដរជាតិ
នាវាមុជទឹកអាមេរិក ជួបហេតុការណ៍ភ្ញាក់ផ្អើល នៅសមុទ្រចិនខាងត្បូង
នៅក្នុងហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នាវិកអាមេរិកជាង ១០ នាក់ បានរងរបួសបន្ទាប់ពីនាវាមុជទឹកនុយដើរដោយថាមពលក្លេអ៊ែរមួយគ្រឿង បានបុកនឹងវត្ថុដែលគេមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងធ្វើដំណើរក្នុងដែនទឹក ជុំវិញសមុទ្រចិនខាងត្បូង។

មន្ត្រីអាមេរិកបាននិយាយថា នាវិកចំនួន ១៥ នាក់ បានរងរបួសស្រាលនៅពេលនាវា USS Connecticut បានបុកជាមួយវត្ថុមួយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈព័ត៌មានទើបតែបញ្ចេញនៅថ្ងៃសុក្រទី ៨ ខែតុលានេះ។
ឧបទ្ទវហេតុនេះបានកើតឡើង ស្របពេលមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ ជុំវិញការលុកលុយរបស់ប្រទេសចិន ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់។

អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិកបាននិយាយថា ឥឡូវនេះ នាវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទឹកដី Guam របស់អាមេរិក។
អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កន្លែងរុញច្រានថាមពលនុយក្លេអ៊ែររបស់នាវាមុជទឹក USS Connecticut មិនរងផលប៉ះពាល់ទេ ហើយនៅតែធ្វើប្រតិបត្តិការពេញលេញដដែល។ វិសាលភាពនៃការខូចខាតចំពោះនាវាមុជទឹក កំពុងត្រូវបានវាយតម្លៃ។ កងទ័ពជើងទឹកអាមេរិកមិនបានស្នើសុំជំនួយទេ”។

គួរបញ្ជាក់ថា នាវាមុជទឹក USS Connecticut កំពុងប្រតិបត្តិការនៅក្នុងដែនទឹក ជុំវិញសមុទ្រចិនខាងត្បូង ដែលជាទី សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិងកំពុងធ្វើសមយុទ្ធយោធារួមគ្នា។ បេសកកម្មនេះរួមមាននាវាមកពីអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី កាណាដានិងហូឡង់។
សមយុទ្ធនេះកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងអូស្ត្រាលី បានឯកភាពលើកិច្ចព្រមព្រៀងសន្តិសុខជាប្រវត្តិសាស្ត្រនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រុមហ៊ុនរបស់នាវាដែលលួចដឹកប្រេងពីកម្ពុជា ចេញមុខបកស្រាយហើយ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


