Connect with us

ព័ត៌មានអន្ដរជាតិ

សារព័ត៌មានអង់គ្លេស The Guardian កែតម្រូវអត្ថបទរបស់ខ្លួន ក្រោយចុះផ្សាយថា សម្ដេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប

បានផុស

នៅ

ក្រោយ​ពី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​រដ្ឋាភិបាល ​និង​ជា​ពិសេស​ពី​ក្រុមមេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា​ សារព័ត៌មាន​អង់គ្លេស ​The Guardian ​បាន​កែ​តម្រូវ​អត្ថបទ​ព័ត៌មាន​របស់​ខ្លួនពាក់ព័ន្ធនឹងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារព័ត៌មាន The Guardian បានចុះផ្សាយអត្ថបទ​មួយ ដែលមានចំណងជើងថា “ការិយាល័យមេធាវី ដែលបង្កើតឡើងដោយប្រធានាធិបតីប្រទេសស៊ីប (Cyprus) ត្រូវបានចោទប្រកាន់ពីការ​លា​ក់​បំបាំង នូវទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី ដែលរត់គេចខ្លួន” ហើយក្នុងនោះសារព័ត៌មានមួយនេះក៏បាន​ចុះផ្សាយចោទប្រកាន់​ដោយ​បំភ្លៃ​ការពិតទាំងស្រុងផងដែរថា “សម្ដេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)”

ប៉ុន្តែក្រោយពីមានប្រតិកម្មសារព័ត៌មាន The Guardian បានកែសម្រួលឡើងវិញថា “មន្រ្តីនៅក្បែរសម្ដេច ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីប”

នៅក្នុងអត្ថបទដដែលនោះក៏បានបញ្ជាក់នៅខាងក្រោមដែរថា “អត្ថបទនេះត្រូវបានធ្វើកែសម្រួលនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ខណៈអត្ថបទមុនបាននិយាយដោយមិនត្រឹមត្រូវថា សម្ដេច ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីប” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ក្រុមមេធាវីរាជរដ្ឋាភិបាលបានបដិសេធ និងទាត់ចោលទាំងស្រុងនូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូល​ដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ខាងលើនេះ ។

ក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មាន​លំនៅដ្ឋានណាមួយឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ ។

ក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ការចុះផ្សាយថា សម្ដេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Guardian

ចុចអាន ៖ ក្រុមមេធាវីរាជរដ្ឋាភិបាល ទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព របស់សារព័ត៌មាន The Guardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម