ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅឥណ្ឌា ផ្តាច់ជីវិតមនុស្ស ២៦នាក់
មនុស្សយ៉ាងតិច ២៦ នាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យទឹកទន្លេហូរជន់លិចទីប្រជុំជននិងភូមិនានា។

កុមារប្រាំនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ដោយសារមនុស្សជាច្រើនកំពុងបាត់ខ្លួន។
ផ្ទះជាច្រើនខ្នង ត្រូវរងការបំផ្លិចបំផ្លាញដោយសារទឹកជំនន់ ហើយមនុស្សត្រូវជាប់នៅក្នុងស្រុក Kottayam នៃរដ្ឋ Kerala។

ភ្លៀងធ្លាក់ខ្លាំងរយៈពេលច្រើនថ្ងៃនៅរដ្ឋ Kerala បានបណ្តាលឲ្យមានការបាក់ដីសម្លាប់មនុស្សហើយយោធាឥណ្ឌា បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រត្រូវបានប្រើដើម្បីដឹកគ្រឿងផ្គត់ផ្គង់និងបុគ្គលិកទៅកាន់តំបន់ដែលមានមនុស្សជាប់ក្រោមគំនរបាក់បែក បន្ទាប់ពីការបាក់ដី។

វាជារឿងធម្មតាដែលភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានទឹកជំនន់និងការបាក់ដីនៅរដ្ឋ Kerala។
កាលពីឆ្នាំ២០១៨ មនុស្សប្រហែល៤០០នាក់បានស្លាប់ និងជាងមួយលាននាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅដោយសារទឹកជំនន់ដ៏អាក្រក់បំផុតនៅ Kerala ក្នុងរយៈពេលមួយសតវត្សរ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្លាប់កើនដល់ ១៩នាក់ ដោយសារព្យុះ Kompasu នៅ ហ្វីលីពីន
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


