ព័ត៌មានអន្ដរជាតិ
ឆេះនាវាដឹកទំនិញនៅកាណាដាធ្លាយឧស្ម័នពុលចូលទឹកសមុទ្រ
ក្រុមការពារសមុទ្រកាណាដាបានជម្លៀសមនុស្ស១៦នាក់ចេញពីនាវាកុងតឺន័រដែលភ្លើងឆេះបណ្តាលឲ្យចេញធ្លាយឧស្ម័នជាតិពុលចូលទឹកសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសកាណាដា ប៉ុន្តែមិនមានហានិភ័យដល់សុវត្ថិភាពមនុស្សនៅតាមឆ្នេរទាំងនោះទេ។
យោងតាមក្រុមតាមដានចរចារណ៍សមុទ្រ Marine Traffic បានឲ្យដឹងថា នាវាបានចេញដំណើរពីទីក្រុង Victoria ក្នុងខេត្ត British Columbia ដែលជាតំបន់ដែនសមុទ្រ Juan de Fuca រវាងព្រំដែនប្រទេសកាណាដា និងសហរដ្ឋអាមេរិក។

តាមសារព័ត៌មាន CBC News បានផ្សាយថា នាវាធ្វើដំណើរឆ្ពោះទៅទីក្រុង Vancouver នៅពេលអគ្គីភ័យបានចាប់ផ្តើមឆាប់ឆេះ វេលាម៉ោង១១ល្ងាច ម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍។
ឆ្មាំសមុទ្រកាណាដាបាននិយាយនៅក្នុងការព្រមានពីការរុករកលើវេបសាយរបស់ខ្លួនថា ៖«នាវាបានឆេះ និងកំពុងចេញឧស្ម័នពុល»។
ក្រោយមកសេចក្តីប្រកាសមួយពីក្រុមឆ្មាំសមុទ្រដែលបានចេញនៅលើ Twitter ថា មនុស្ស១៦ឆ្នាំត្រូវបានជម្លៀសចេញពីនាវា Zim Kingston បន្ទាប់ពីភ្លើងបានឆាប់ឆេះ១០កុងតឺន័រ។
សេចក្តីប្រកាសកាលពីព្រឹកថ្ងៃអាទិត្យថា ៖«អគ្គីភ័យកំពុងបន្តឆេះ ហើយក្រុមគ្រប់គ្រងឧបទ្ទវហេតុមួយត្រូវបានបង្កើតឡើង។ ក្រុមការងារបានកំពុងចលាល័តដើម្បីពន្លត់អគ្គីភ័យ ហើយបានរកឃើញកុងតឹន័រដែលបានដាច់ចេញពីនាវា។
សេចក្តីប្រកាសថា ៖«ឥឡូវនេះ គ្មានហានិភ័យអំពីសុវត្ថិភាពដល់មនុស្សនៅឆ្នេរទេ តែយ៉ាងណា ស្ថានភាពនៅតែត្រូវបានបន្តតាមដាន»។

កាលពីថ្ងៃអាទិត្យ ឆ្មាំសមុទ្របាននិយាយថា តំបន់អាសន្នជុំវិញកប៉ាល់ដែលបានឆេះត្រូវបានពង្រីកជាង៣គីឡូម៉ែត្រ បន្ទាប់ពីពីដំបូងដាក់បំរាមត្រឹមតែជាង១គីឡូម៉ែត្រ។
ឆ្មាំឆ្នេរបាននិយាយថា នាវាបានកំពុងដឹកសារធាតុគីមីជាង៥២០០០គីឡូក្រាមដែលស្ថិតនៅក្នុងកុងតឺន័រពីរត្រូវបានឆេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


